មើល​និស្ស័យ​​មនុស្ស តាមរយៈ​ការចូលចិត្ត​​ស្តាប់​បទចម្រៀង! | BayKdang មើល​និស្ស័យ​​មនុស្ស តាមរយៈ​ការចូលចិត្ត​​ស្តាប់​បទចម្រៀង! | BayKdang

មើល​និស្ស័យ​​មនុស្ស តាមរយៈ​ការចូលចិត្ត​​ស្តាប់​បទចម្រៀង!

(ចំណេះដឹង)៖ ចូលចិត្តស្តាប់បទអន្តរជាតិ៖ បើអ្នកចូលចិត្តស្តាប់បទចម្រៀងអន្តរជាតិ ដែលកំពុងពេញនិយម អ្នកគឺជាមនុស្សដែលចូលចិត្តការសប្បាយ មានចំណាប់អារម្មណ៍ ទៅលើអ្វីដែលឃើញពីសម្បកខាងក្រៅ ច្រើនជាងអ្វី ដែលមាននៅក្នុងចិត្ត ក៏ប៉ុន្តែជាមនុស្សដែលចូលចិត្ត ប្រឡូកសង្គម និងចូលចិត្តនូវរាល់អ្វី ដែលថ្មីហើយប្លែក មានចិត្តឧស្សាហ៍ព្យាយាម ចំពោះស្ថេរភាពជីវិតខ្លួន។

ចូលចិត្តស្តាប់បទចម្រៀងចាស់ៗ ពីសម័យមុន៖
អ្នកជាមនុស្សស្រមើស្រមៃច្រើន ឆាប់មានអារម្មណ៍ប្រែប្រួល ពូកែចងចាំនូវរឿងរ៉ាវផ្សេងៗ ទោះកន្លងផុតទៅយូរយាហើយក៏ដោយ ជាមនុស្សមានមេត្តាធម៌ ចូលចិត្តអ្នកដទៃ ហើយជាអ្នកនាំមុខគេ ផ្នែកអភិរក្សនិយម។

ចូលចិត្តស្តាប់បទចម្រៀង ស្រុកស្រែ ឬចម្រៀងប្រជាប្រិយ៖
ជាមនុស្ស ដែលមានចិត្តអាណិតអាសូរគេ ចូលចិត្តចងមិត្តភាព ជាមួយមនុស្សផងទាំងពួង អាចសម្របខ្លួនចូលចុះ ក្នុងចំណោមមនុស្សគ្រប់ស្រទាប់វណ្ណៈ ជីវិតរស់នៅក្នុងសភាពសាមញ្ញធម្មតា សំឡឹងមើលទៅពិភពលោក ខាងក្រៅ ប្រកបដោយគំនិតសុទិដ្ឋិនិយម ដាក់ចិត្តដាក់កាយជួយអ្នកដទៃ ដោយក្តីពេញចិត្ត មិនចេះធុញថប់ ក្នុងជីវិតឡើយ។

ចូលចិត្តស្តាប់បទកំពុងពេញនិយម៖
អ្នកជាមនុស្សចូលចិត្តការសប្បាយ មិនសូវមានភាពប្រាកដ ក្នុងចិត្តប៉ុន្មានឡើយ ហើយក៏មិនទាន់មានគោលដៅច្បាស់លាស់ នៅក្នុងជីវិតដែរ ថែមទាំងជាមនុស្ស ដែលឆាប់ប្រែចិត្ត ស្រមើស្រមៃ ហើយថែមទាំងចង់ឲ្យមនុស្ស ដែលនៅជុំវិញអ្នកស្គាល់។ តែទង្វើរបស់អ្នក មិនត្រូវបានគេយកចិត្តទុកដាក់ ឬទទួលស្គាល់ទេ អ្នកនឹងនៅមិនសុខឡើយ ព្រោះអ្នកមិនទាន់ចេះគិតថា ការពិតមនុស្សយើងត្រូវ មានជំហជាក់លាក់។

ចូលចិត្តស្តាប់បទចម្រៀង ពិសេសដោយឡែក៖
អ្នកមិនដេញតាមចរន្តនិយមទេ គឺចូលចិត្តបទចម្រៀងពិសេសណាមួយ ដែលត្រូវចិត្តប៉ុណ្ណោះ។ អ្នកគឺជាមនុស្សមានពិភពផ្ទាល់ខ្លួន ដាច់ដោយឡែកពីគេ ពូកែស្រមើស្រមៃ មិនខ្វល់ពីនរណា មានជំនឿលើខ្លួនឯងខ្ពស់ និងមានចំហរផ្ទាល់ខ្លួន។

ចូលចិត្តស្តាប់បទចម្រៀងចម្រុះ៖
ជាមនុស្សមិនប្រាកដនិយមឡើយ សាវ៉ា រារែក តែអាចបទបែន ទៅតាមកាលៈទេសៈបានល្អណាស់។ ជាមនុស្សចុះសំរុងនឹងសង្គម រស់នៅ រស់មានគ្នា៕

ប្រភព៖ khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77