ក្លឹប PSG របស់ Neymar ប៉ះ​ម្ចាស់​ផ្ទះ Metz យប់​នេះ​ក្នុង​សប្តាហ៍​ទី​៥ នៃ Ligue 1

(ប៉ារីស)៖ ក្លឹបអ្នកមាន Paris Saint-Germain ដែលទើបទិញ Neymar ក្នុងតម្លៃ ២២២លានអឺរ៉ូពីក្លឹប FC Barcelona នោះ នឹងលេងជាភ្ញៀវរបស់ក្រុមម្ចាស់ផ្ទះ Metz នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញាយប់នេះ ក្នុងសប្តាហ៍ទី៥ នៃក្របខណ្ឌកំពូលបារាំង Ligue 1។

នេះជាការប្រកួតក្រៅដីលើកទី២ របស់ក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង ដោយមាន១២ពិន្ទុពេញ ឈ្នះទាំងអស់ មិនដែលស្មើ និងចាញ់ឡើយ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯក AS Monaco ខណៈដែលប្រកួតក្រៅដីលើកទី១ បានបំបាក់ម្ចាស់ផ្ទះ Guingamp ៣-០ កាលពីសប្តាហ៍ទី ក្នុងជើងទី១ នៃរដូវកាលថ្មី ឆ្នាំ២០១៧-២០១៨នេះ។

រាត្រីនេះពិតជាល្អទស្សនាមិនខានឡើយ សម្រាប់ក្រុមដែលសំបូរទៅដោយកីឡាករវ័យក្មេងលេងល្អ និងតម្លៃខ្លួនថ្លៃជាប់ កំណត់ត្រាពិភពលោកទៀតផងដូចជា Angel Di Maria, Edinson Cavani, Kylian Mbappe និង Neymar ជាដើម ដើម្បីសហគ្នាកំទេច Metz បន្តក្តោបក្តាប់កំពូលតារាង មុនពេលក្រុមមិនទាន់ចាញ់ដូចគ្នា Monaco ទៅផ្ទះរបស់ Nice នាម៉ោង ២២៖០០នាទីយប់ថ្ងៃសៅរ៍៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?