រូបមន្ត​​ពី​ធម្ម​ជាតិ​ក្នុង​ការ​​ជួយ​ព្យា​បាល​ការ​ឡើង​សម្ពាធ​ឈាម​យ៉ាង​មានប្រសិទ្ធិ​ភាព

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជាច្រើន​តែង​តែ​មាន​បញ្ហា​នៃ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​។ បញ្ហា​​នេះ​​គឺ​ជា​ដើម​ហេតុ​ដ៏​ចម្បង​នៃ​ការ​បង្ក​ឲ្យ​មាន​បញ្ហា​ជំ​ងឺ​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​។ មនុស្ស​ភាគ​ច្រើន​​ដែល​មាន​ជំ​ងឺ​​លើស​​ឈាម មិន​មាន​រោគ​​សញ្ញា​អ្វីឡើយ បើ​ទោះ​បី​​សម្ពាធ​ឈាម​​បាន​​​ឡើង​​ក្នុង​កម្រិត​ដ៏​គ្រោះ​ថ្នាក់​ក៏ដោយ​។

មនុស្ស​តិច​​តួច​ណាស់​មាន​អាការៈ​ឈឺ​ក្បាល ពិបាក​ដក​ដង្ហើម ឬ ឈាម​ច្រមុះ​។ សម្ពាធ​​ឈាម​ជា​ធម្ម​តា​លោត​ក្នុង​កម្រិត​១២០​លើ​៨០​មី​លីម៉ែត្រ Hg ហើយ​សម្ពាធ​ឈាម​​ឡើង​ខ្ពស់ នឹងកើន​ឡើងក្នុង​កម្រិត​ចាប់​ពី​១៤០ លើ​៩០​មីលី​ម៉ែត្រ Hg​។ ក្នុង​អត្ថ​បទ​នេះ យើង​នឹង​​​ធ្វើ​ការ​ណែ​នាំ​នូវ​​រូប​មន្ត​ពី​ធម្ម​ជាតិ​​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​ស្ថិតក្នុងកម្រិត​ធម្ម​តា និង​ធ្វើ​ជួយ​​សម្រួល​មុខ​ងារ​ដល់​បេះ​ដូង​របស់​អ្នក​។

រូប​មន្ត​ទី​1: គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ

• ទឹក​ខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាប​ព្រា​
• ទឹក​ក្រូច​​ឆ្មា​មួយ​ស្លាប​ព្រា
• ខ្ទឹម​ស​មួយ​កំពិស
• ខ្ញី​មួយ​ដុំ
• ទឹក​ឃ្មុំ​មួយ​ស្លាប

របៀប​ធ្វើ:

• លាយ​​​គ្រឿង​ផ្សំ​ទាំង​អស់​​ចូល​គ្នា​ឲ្យ​សព្វ​ល្អ​។ ទុក​​​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​៥​ថ្ងៃ មុន​នឹង​យក​ប្រើ​ប្រាស់​។

ការ​ប្រើប្រាស​:

• ត្រូវ​បរិ​ភោគ​រូប​មន្ត​នេះ​ជា​រៀង​រាល់​ថ្ងៃ​នៅមុន​ពេល​អាហារ ហើយ​ក្រោយ​ពី​រយៈពេល​ត្រឹម​តែ​១​សប្តាហ៍ អ្នក​នឹង​ទទួល​បាន​​លទ្ធផល​។

រូប​មន្ត​ទី​២: គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ

• ទឹក​១២​ពែង
• ក្រូច​ឆ្មា​មួយ​គីឡូក្រាម
• ម្សៅ​សូ​ដា​មួយ​កញ្ចប់ (Baking Soda)
• ជី​វ៉ាន​ស៊ុយ​បារាំង​៦​បាច់

របៀប​ធ្វើ:

ពេល​ដាំ​​​ទឹក​ឲ្យ​ចុះ​រួច​រាល់​ហើយ និង​ទុក​ឲ្យ​​ស្ថិ​តក្នុង​សី​តុណ្ហ​ភាពក្តៅ​ឧណ្ហ​ៗ បន្ថែម​ម្សៅ​សូដា និង​ក្រូ​ចឆ្មា​ចូល​។ ទុក​រយៈ​ពេល​​មួយ​ម៉ោង​។ បន្ថែម​មក​បន្ថែម​ជី​វ៉ាន់​ស៊ុយ​ចូល និង​ត្រូវ​ដាំ​ឲ្យ​ពុះ​ល្អ​រយៈពេល​​២​ម៉ោង​​។ ពេល​ដាំ​រួច​រាល់​ហើយ ត្រូវ​ទុក​ក្នុង​ទូរ​ទឹក​កក​ឲ្យ​បាន​មួយ​យប់ មុន​នឹង​យក​​ទៅ​ប្រើប្រាស់​នៅពេល​ព្រឹក​ថ្ងៃ​​បន្ទាប់​។

ត្រូវ​ផឹក​រូប​មន្ត​​ឲ្យ​បាន​បួន​ស្លាប​ព្រា​ក្នុង​មួយ​ថ្ងៃ​ ជា​រៀង​រាល់​ព្រឹក​មុន​ពេល​មិន​​ទាន់​ញ៉ាំ​អី​។ ក្រោយ​ពី​ប្រើប្រាស់​បាន​រយៈពេល​២០​ថ្ងៃ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​៕

ប្រភព៖ gofitstayfit

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?