លទ្ធផល​ប្រឡង ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​​បេក្ខជនប្រឡងជាប់ ចំនួន ​៦៣.៨៤% និទ្ទេស A ចំនួន ៤២៤នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅមុននេះបន្តិច នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា ​បេក្ខជន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មានចំនួន​ ៦៣ ៦៦៨នាក់​ ត្រូវ​ជា​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩,៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤,២៣៤នាក់ ត្រូវ​ជា​៥៣.៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ,៤៣៤នាក់​ ត្រូវ​ជា​៨២.៦២%។

ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស៖

– និទ្ទេស A៖ ចំនួន ៤២៤នាក់
– និទ្ទេស​ B៖ ចំនួន​ ២ ៤៦៤នាក់
– និទ្ទេស C៖ ចំនួន​ ៥ ០០០នាក់
– និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់
– និទ្ទេស​ E៖ ចំនួន ៤៦ ៦៥៧នាក់។

រាជធានី ខេត្ត​ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិរួមមាន៖

– រាជធានី​ភ្នំពេញ ចំនួន​១៩៤​នាក់
– សៀមរាប ចំនួន​៤៧នាក់
– កណ្ដាល ចំនួន​២៦​នាក់
– បាត់ដំបង ចំនួន​២៣នាក់
– កំពត ចំនួន​២១​នាក់
– កំពង់ចាម ចំនួន​២០​នាក់
– ព្រៃវែង ចំនួន​១២​នាក់
– បន្ទាយមានជ័យ ចំនួន​១២​នាក់
– កំពង់ឆ្នាំង ចំនួន​១២​នាក់
– ព្រះសីហនុ ចំនួន​៩នាក់
– កំពង់ធំ ចំនួន​៩​នាក់
– តាកែវ ចំនួន​៨នាក់
– ត្បូងឃ្មុំ ចំនួន​៧​នាក់
– ពោធិ៍សាត់ ចំនួន៦នាក់
– ក្រចេះ ​ចំនួន​៦នាក់
– ស្វាយរៀង ចំនួន៥នាក់
– ព្រះវិហារ ចំនួន២នាក់
– កែប ចំនួន២នាក់
– កំពង់ស្ពឺ ​ចំនួន១នាក់
– ប៉ៃលិន ​ចំនួន​១​នាក់
– ​កោះកុង ​ចំនួន១នាក់៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?