វិធី​ជួយ​កម្ចាត់ ​រោម​លើ​បបូរមាត់ (រោមពុកមាត់) ​របស់​ស្ត្រី​

នៅពេល​ដែលមាន រោម​ដុះ​ខ្មៅ​តូចៗ​ច្រើន​នៅ​បបូរមាត់​ខាងលើ ស្ត្រី​តែងតែ​ជ្រើស​រើសយក​វិធីដក​ឬ​ប្រើ​ឡា​ម​កោរ​ចោល​ជាមិនខាន​។​ប៉ុន្តែ​ធ្វើបែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រោម​ដុះ​មកវិញ​លឿន​ហើយ​ដុះ​ក្រាស់​ជាង​មុន​ប៉ុណ្ណោះ​ទេវា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ថែម​ទៀតផង​។​ ដូច្នេះហើយ​មានតែ​ប្រើ​វិធី​ធម្មជាតិ​ទេ​ដែល​អាចជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាពល្អ​ហើយ​មាន​សម្បុរ​ស្រស់ថ្លា​។​

​១. គ្រឿងផ្សំ៖

​- ទឹកឃ្មុំ​២​ស្លាបព្រា​បាយ​
-​ ម្សៅ​ស្រូវ​សាលី​១​ស្លាប​បាយ​
-​ ទឹកក្រូច​ឆ្មា​២​ស្លាបព្រា​កាហ្វេ​

២. របៀបប្រើ៖

​បន្ទាប់ពី​លាយ​គ្រឿង​ទាំងអស់នោះ​បញ្ចូល​គ្នា​សព្វ​អស់ហើយ​សូម​ធ្វើការ​លាប​ត្រង់​តំបន់​ខាងលើ​បបូរមាត់ ឬ​កន្លែង​ដែល​អ្នក​មិន​ចង់​ឲ្យ​មាន​រោម​ទុក្ខ​១៥​នាទី​ទើង​លាង​ចេញ​ធ្វើបែបនេះ​ប្រហែល​១​សប្តាហ៍​លោកអ្នក​នឹង​ឃើញ​លទ្ធផល​ជាក់​ជាមិនខាន​៕

អត្ថបទដោយ៖ CEN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?