ម្ហូបអាហារ​ ១១​មុខ ​ ដែលអ្នកមិនត្រូវ​ដាក់​ នៅក្នុង​ទូទឹកកក​ ជាដាច់ខាត

សម្រាប់មេផ្ទះគ្រប់រូប គួរយល់ដឹងថាម្ហូបអាហារ​១១​មុខ​ខាងក្រោម​នេះ មិនត្រូវ​ដាក់​នៅក្នុង​ទូទឹកកក​ឡើយ៖​

១.​ ផ្លែ​ប៉េងប៉ោះ​
​ផ្លែ​ប៉េងប៉ោះ នឹង​បាត់បង់​រសជាតិ ពេល​យកទៅដាក់​ក្នុង​ទូទឹកកក​។ ភាព​ត្រជាក់​ក្នុង​ទូទឹកកក នឹង​បញ្ឈប់​នូវ​ដំណើរការ​ទុំ​របស់​ផ្លែ​ប៉េងប៉ោះ ហើយនឹង​បំប្លែង​ស្រទាប់​ខាងក្រៅ​របស់​ប៉េងប៉ោះ​ផងដែរ​។ តាម​អ្នកជំនាញ​លើ​អាហារ​និង​ការ​ចម្អិន សី​តុ​ណ្ណ​ភាព​ត្រជាក់​នឹងធ្វើ​ឲ្យ​ខូច​នូវ​ភ្នាស​សរសៃ​ក្នុង​ផ្លែ​ប៉េងប៉ោះ ​។ ដូច្នេះ​គួរតែ​ទុក​ផ្លែ​ប៉េងប៉ោះ​ខាងក្រៅ​ទូរ​ទឹកកក​ទើប​ជាការ​ប្រសើរ​។​

២.​ ដំឡូងបារាំង

​ការដាក់​ ដំឡូងបារាំង​ក្នុង​សី​តុ​ណ្ណ​ភាព​ត្រជាក់ នឹងធ្វើ​ឲ្យ​ជាតិ​ម្សៅ​ក្នុង​ដំឡូង​អាច​ក្លាយជា​ជាតិ​ស្ករ​យ៉ាង​រហ័ស ដែល​អាច​នាំ​ឲ្យ​បាត់បង់​រសជាតិ​របស់​ដំឡូងបារាំង​។ ជៀសវាង​ការដាក់​ដំឡូងបារាំង​ក្នុង​ទូទឹកកក អ្នក​គួរតែ​ទុក​ក្នុង​ប្រអប់​ក្រដាស ឬ កញ្ជើ ក្រៅពី​ទូទឹកកក​ទើប​ល្អ​។​

៣.​ ជី​នាងវង​

​ជី​នាងវង នឹង​ឆាប់​រួញ​ស្វិត ពេល​ដាក់​ក្នុង​ទូទឹកកក ហើយ​វា​នឹង​ស្រូប​ក្លិន​អាហារ​នានា​ក្នុង​ទូទឹកកក​ដែល​នៅ​ជិត​វា ។ អ្នកជំនាញ​បាន​ណែនាំ​ថាបើ​អ្នក​ចង់ទុក​ជី​នាងវង​ក្នុងពេល​យូរ​ត្រូវ​ស្រុះ​ វា បន្ទាប់មក​សឹម​យក​វា​ទៅ​ដាក់​នៅក្នុង​ទូទឹកកក ។​

៤.​ ខ្ទឹមបារាំង​

​ខ្ទឹមបារាំង​ ក្នុង​ទូទឹកកក ភាព​ត្រជាក់ និង​សើម នឹងធ្វើ​ខ្ទឹមបារាំង​ឡើង​ទន់ និង ដុះ​ផ្សិត​។ ម្យ៉ាងទៀត​មិនគួរ​ទុក​ខ្ទឹមបារាំង និង ដំឡូងបារាំង​នៅ​ជិតគ្នា​ឡើយ ។​

៥. ​ផ្លែ​ប័​រ ឬ ផ្លែ​ឪឡឹក​

​ប្រសិនបើ​អ្នក​ចង់​ឲ្យ​ផ្លែ​ប័​រ​ឆាប់​ទុំ អ្នក​មិនត្រូវ​ទុក​ផ្លែ​ប័​រ​នៅក្នុង​ទូទឹកកក​ឡើយ ។ ពីព្រោះ​វា​មិន​ងាយ​ទុំ​ឡើយ​ពេល​នៅក្នុង​ទូទឹកកក ប៉ុន្តែ​អ្នក​អាច​រក្សាទុក​ផ្លែ​ប័​រ​បានយូរ​បើ​ទុក​ក្នុង​ទូទឹកកក​។ ចំណែក​ផ្លែ​ឪឡឹក​នឹងធ្វើ​ឲ្យ​បាត់បង់​វីតាមីន​ដែលមាន​មុខងារ​ប្រឆាំង​ អុកស៊ីតកម្ម ។

៦. ​ខ្ទឹមស

​ខ្ទឹមស​បើ​យកទៅ​ទុក​ក្នុង​ទូទឹកកក វា​នឹង​ឆាប់​ដុះ ហើយ​វា​នឹង​អាច​ទន់​ជោរ និង ដុះ​ផ្សិត ។ ដូច្នេះ​អ្នក​គួរតែ​ទុក​ខ្ទឹមស​នៅ​កន្លែង​ស្ងួត ហើយ​ត្រជាក់​ល្មម ។​

៧.​ នំ​បុ័ង​

​ទូទឹកកក នឹងធ្វើ​ឲ្យ​នំ​បុ័ង​ស្ងួត​និង​ឆាប់​ឡើង​រឹង ដូច្នេះ​បើ​អ្នក​ចង់ទុក​នំ​បុ័ង​ឲ្យ​អាច​ពិសា​បាន​ពីរ​ទៅ​បី​ថ្ងៃ អ្នក​គួរតែ​ទុក​វា​នៅ​ខាងក្រៅ​ទូទឹកកក​ទើប​ល្អ ។​

៨. ​ប្រេងឆា​អូ​លីវ និង ទឹកជ្រលក់​ម្ទេស​

អ្នក​មិនគួរ​យក​ប្រេង​អូ​ លីវ និង​ទឹកម្ទេស​ទៅ​ដាក់​ក្នុង​ទូទឹកកក​ឡើយ ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​វត្ថុ​ពីរ​នេះ​ឡើង​កក​ខាប់ នឹង​ឡើង​រឹង​ដូចជា​ប័​រដែរ ។​

៩.​ កាហ្វេ​

ដាក់​កាហ្វេ​នៅក្នុង​ ទូទឹកកក នឹងធ្វើ​ឲ្យ​វា​បាត់បង់​រសជាតិ​ធ្ងា​ញ់ និង បង្កើតជា​ក្លិន​ពេញ​ក្នុង​ទូទឹកកក ។ បើ​ចង់ទុក​កាហ្វេ​ឲ្យ​នៅ​រក្សាបាន​រសជាតិ​ឆ្ងាញ់ អ្នក​គួរតែ​ទុក​វា​នៅ​សី​តុ​ណ្ណ​ភាព​ត្រជាក់​ល្មម និង កុំ​ឲ្យ​ត្រូវ​ថ្ងៃ ។​

១០. ​ស្រា​

គេ​ច្រើន​ដាក់​ស្រា​ នៅក្នុង​បន្ទប់​ដែលមាន​សី​តុ​ណ្ណ​ភាព​ល្មម និង ងងឹត ។ ដូច្នេះ​មិនត្រូវ​យក​ស្រា​ទៅ​ដាក់​ក្នុង​ទូទឹកកក ដែលមាន​សី​តុ​ណ្ណ​ភាព​ត្រជាក់​ខ្លាំង និង មាន​សំនើម​នោះទេ ។​

១១.​ ទឹកឃ្មុំ

​ចង់ទុក​ទឹកឃ្មុំ​បានយូរ មិនត្រូវ​យក​វា​ទៅ​ដាក់​ក្នុង​ទូទឹកកក​ឡើយ ព្រោះ​វា​នឹង​កក​ក្រាម ។ ទឹកឃ្មុំ​នឹង​រក្សា​គុណភាព​ល្អជា​និច្ច ដោយ​គ្រាន់តែ​គ្រប​វា​ឲ្យ​បាន​ជិត​ល្អ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?