គ្រូ Juventus ថា Barcelona នៅ​តែ​ជា​ក្រុម​ខ្លាំង​លើ​លោក ទោះ​បី​អត់ Neymar ក៏​ដោយ | BayKdang គ្រូ Juventus ថា Barcelona នៅ​តែ​ជា​ក្រុម​ខ្លាំង​លើ​លោក ទោះ​បី​អត់ Neymar ក៏​ដោយ | BayKdang

គ្រូ Juventus ថា Barcelona នៅ​តែ​ជា​ក្រុម​ខ្លាំង​លើ​លោក ទោះ​បី​អត់ Neymar ក៏​ដោយ

(បាសេឡូណា)៖ អ្នកចាត់ការទូទៅក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri បានលើកឡើងថា ក្លឹបបាល់ទាត់អ្នកមានបុណ្យ FC Barcelona នៅតែជាក្រុមខ្លាំងជាងគេលើលោកដដែល បើទោះបីជាមិនមាន Neymar ក៏ដោយ។

ការថ្លែងរបស់លោក Allegri ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនក្រុមយក្ស Juventus ត្រូវប៉ះ Barcelona នៅថ្ងៃបើកឆាក UEFA Champions League វគ្គសន្សំពិន្ទុក្នុងពហុកីឡដ្ឋាន Camp Nou នាម៉ោង ១៖៤៥នាទីរំលង អាធ្រាត្រនេះសម្រាប់ជើងទី១ តាមរយៈសារព័ត៌មាន BBC ដ៏ល្បីរបស់ចក្រភពអង់គ្លេស។

លោក Allegri បានលើកឡើងថា «Barcelona នៅតែជាក្រុមខ្លាំងក្នុងចំណោម២ក្រុមរបស់អេស្ប៉ាញដដែល និងមាន ឱកាសឈ្នះពាន Champions League រដូវកាលនេះដូចទៅនឹង Real Madrid ដូចគ្នា។ ពួកគេបានបាត់បង់ Neymar ក៏ពិតមែន តែបានជំនួសមកវិញដោយកីឡាករវ័យក្មេង Ousmane Dembele ដែលពោរពេញទៅដោយទេពកោសល្យ ដូចគ្នា នោះមានន័យថា អាចរក្សាលំនឹងក្លឹបឡើងវិញហើយ»។

មុនប៉ះគ្នារាត្រីនេះ បើកឆាកនៃ Champions ប្រចាំពូល D ធ្លាប់បានដឹកនាំ Juventus ចាញ់ Barcelona ៣-១ ក្នុងវគ្គ ផ្តាច់ព្រ័ត្រនៃ Champions កាលពីឆ្នាំ២០១៥ មុនមកចាញ់ Real Madrid ៤-១ កាលពីខែឧសភា ឆ្នាំ២០១៧ តែ Juventus បានទម្លាក់ Barcelona ត្រឹមវគ្គ៨ក្រុមចុងក្រោយកាលពីរដូវកាលមុន ជាមួយនឹងលទ្ធផល ៣-០ ក្នុងទឹកដី មុនលេងស្មើ ០-០ នៅក្នុងផ្ទះរបស់អ្នកមានបុណ្យ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77