តារាសម្តែងស្រី Anne Thongprasom បង្ហើប​ពី​គម្រោង​រៀបការ ជាមួយ​មិត្តប្រុស! | BayKdang តារាសម្តែងស្រី Anne Thongprasom បង្ហើប​ពី​គម្រោង​រៀបការ ជាមួយ​មិត្តប្រុស! | BayKdang

តារាសម្តែងស្រី Anne Thongprasom បង្ហើប​ពី​គម្រោង​រៀបការ ជាមួយ​មិត្តប្រុស!

(ថៃ)៖ តារាសម្តែងស្រីជើងចាស់ Anne Thongprasom មានទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅ ជាមួយមិត្តប្រុសយូរឆ្នាំ គឺលោក Ae Tinapan ជាអ្នកជំនួញដ៏ល្បីឈ្មោះ ប៉ុន្តែគេនៅតែមិនទាន់បានឮពីដំណឹងរៀបការ របស់គូស្នេហ៍មួយគូនេះទេ។

បន្ទាប់ពីបានបញ្ចប់ ការថតខ្សែរឿងភាគថ្មី «លិខិតស្នេហ៍-The Crown Princess» ដែលមានការចូលរួមសម្តែង ពីតារាប្រុសស្រី២រូបគឺ លោក Nadech Kugimiya និងកញ្ញា Yaya Urassaya ដោយជោគជ័យ និងទទួលបានផ្លែផ្កា យ៉ាងគាប់ចិត្តនោះ នាងហាក់មានពេលវេលាសម្រាប់ខ្លួនឯង និងមិត្តប្រុសច្រើន ហើយតារាស្រីវ័យ៤០ឆ្នាំរូបនេះ ក៏បានសារភាពថា ខ្លួនពិតមានពេលទំនេរគ្រប់គ្រាន់ សម្រាប់គិតពីគម្រោងជីវិតខ្លះហើយ ប៉ុន្តែនាងនៅមិនទាន់បានជជែក ពីគម្រោងរៀបការនេះ ជាមួយមិត្តប្រុសរបស់នាងនៅឡើយទេ។

ចំណេកឯលោក Ae Tinapan ក៏បានឲ្យដឹងថា លោកពិតជាបានត្រៀមខ្លួនរួចរាល់ ដើម្បីដើរលើវិថីជីវិតអាពាហ៍ពិពាហ៍មួយនេះ។ តែដោយឡែក Anne Thongprasom នាងនៅពុំទាន់បានត្រៀមខ្លួន នៅឡើយទេ៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77