តោះ! មកមើល Nadech ​និង Matt​ លឈុត​សម្លៀកបំពាក់ ត្រៀម​ថតរឿង «សង្សារខ្ញុំ​ជា​មនុស្ស​​ភពផ្កាយ»!

(ថៃ)៖ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ថៃ បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងថតខ្សែភាពយន្តថ្មី យកលំនាំតាមរឿងភាគកូរ៉េ ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៣ នោះគឺរឿង «សង្សារខ្ញុំ ជាមនុស្សភពផ្កាយ ឬ My Love From The Star» ដែលមានតួឯកស្រីប្រុស សុទ្ធតែជាតារាសម្តែងកំពុងមានប្រជាប្រិយ នាពេលបច្ចុប្បន្ននោះគឺ លោក Nadech Kugimiya ជាតារាប្រុសមានទីផ្សារការងារមិនចេះដាច់ នឹងត្រូវសម្តែងជាតួអង្គប្រុសស្អាត «Do Min Joon» រស់នៅលើផែនដីអស់រយៈកាល ៤០០ឆ្នាំ និងតារាស្រីឆ្នើម មានបទពិសោធន៍យូរឆ្នាំ នាង Matt Peerance សម្តែងជាតួឯកស្រីហាយសូ «Cheon Song Yi» ។

បន្ថែមពីនេះ ស្ថានីយទូរទស្សន៍ថៃ ក៏បានប្រាប់ពីពេលវេលា នៃការចាប់ផ្តើមថតខ្សែរឿងភាគដ៏ល្បីនេះ នៅដើមខែ តុលានេះហើយ តែយ៉ាងណាគេនៅតែមិនទាន់ដឹងថា រឿង «សង្សារខ្ញុំ ជាមនុស្សភពផ្កាយ» របស់ថៃ ដែលបានចម្លងចេញពីសាច់រឿង របស់ប្រទេសកូរ៉េនេះ មានភាពល្បីល្បាញ និងជោគជ័យដូចរឿងដើមដែរឬយ៉ាងណា!។

តោះ!មកទស្សនា Nadech និង Matt លឈុតសម្លៀកបំពាក់ត្រៀមថតរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ទាំងអស់គ្នា!

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?