ចម្លែកមែន ! ទារកកើតបាន ៤សប្តាហ៍ដុះធ្មេញបាន៧ ទីបំផុត ឪពុកម្តាយសម្រេចឲ្យគ្រូពេទ្យ ដកចោល

(ឥណ្ឌា)៖ ក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌា បានសម្រេចចិត្តដោយគ្មានជម្រើសក្នុងការដកធ្មេញទារកដែលទើបនឹងកើតបានរយៈពេល ៤សប្តាហ៍ ព្រោះតែម្តាយក្មេងនិយាយថា នាងពិបាកនឹងបំបៅទឹកដោះកូនណាស់។

ដុកទ័រនិយាយថា ទារកឈ្មោះ Prayan Sharmaកើតមកមានធ្មេញដុះ ៧ក្នុងមាត់ធ្វើឲ្យមានការពិបាកនៅពេលដែលស្ត្រីជាម្តាយបំបៅម្តងៗជាហេតុនាំឲ្យគ្រូពេទ្យសម្រេចថា នឹងដកធ្មេញទាំងនោះចោលបន្ទាប់ពីម្តាយក្មេងឈ្មោះ Nikita ទៅពិគ្រោះ។

ឪពុកម្តាយទារកមានការព្រួយបារម្ភណាស់ខ្លាចថាវាប៉ះពាល់ដល់ជីវិតក្មេងនៅពេលដែលគ្រូពេទ្យសម្រេចដកធ្មេញគ្នាទាំងនៅក្មេងខ្ចីបែបនេះ ប៉ុន្តែក្រោយមក គ្រូពេទ្យក៏ធ្វើបានជោគជ័យហើយធ្មេញទាំង៧ក្នុងមាត់ទារកត្រូវបានផ្លាស់ចេញក្នុងរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។

Ramatri ឪពុកទារកកំពុងគិតថា ការធ្វើបែបនេះនឹងនាំឲ្យប៉ះពាល់ដល់ការដុះធ្មេញជាថ្មី របស់កូនទៅថ្ងៃមុខឬយ៉ាងណាទេ ប៉ុន្តែពេលនេះអ្វីៗក៏ទទួលបានជោគជ័យដែរ ព្រោះគ្រូពេទ្យបានប្រើថ្នាំសន្លប់ដល់ក្មេងមុននឹងសម្រេចដកធ្មេញដែលដុះខុសប្រក្រតីរបស់ទារកអាយុទើប ៤សប្តាហ៍នោះចេញ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?