អូម៉ាយព្រះ! គាស់​សាកសព​ចេញពី​ផ្នូរ ស្លៀកពាក់​ឲ្យ​យ៉ាង​ស្អាត​ រួច​ថត “​សែ​ល​ហ្វី​”

កុលសម្ព័ន្ធ​មួយ នៅ​ឥណ្ឌូណេស៊ី​ទើបនឹង​គាស់​សាកសព​សាច់ញាតិ​ចេញពី​ផ្នូរ​យកមក​ស្លៀកពាក់​ឲ្យ​យ៉ាង​ស្អាត និង​នាំ​ធ្វើដំណើរ​ជុំវិញ​ភូមិ​ក្នុង​ពិធីបុណ្យ​យក​លាភ​សំណាង​មួយ ។​

​តាម The Sun កុលសម្ព័ន្ធ Torajan រស់នៅ​តំបន់​ខ្ពង់រាប​ភាគខាងត្បូង Sulawesi ឥណ្ឌូណេស៊ី បាន​លាង​សំអាត​តុបតែង និង​ស្លៀក​សម្លៀកបំពាក់​ស្អាតៗ​ឲ្យ​សាកសព ។ នេះ​ជា​សកម្មភាព​ក្នុង​ពិធីបុណ្យ​ប្រមូល​ផល​ប្រចាំឆ្នាំ​របស់​កុលសម្ព័ន្ធ។​ សាកសព​របស់​សាច់ញាតិ និង​មិត្តភក្តិ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​ជីក​ឡើង ទាំង​ក្មេងៗ ក្នុង​ពិធីបុណ្យ​មួយ​អូសបន្លាយ ៣​ថ្ងៃ ។​

​ដំបូង​គ្រួសារ​បើក​មឈូស និង​ទុក​មួយសន្ទុះ​ឲ្យ​សាកសព​ស្ងួត​មកវិញ ។ បន្ទាប់មក​គេ​លាង​សំអាត តុបតែង និង​ស្លៀកពាក់​ឲ្យ​សាកសព រួច​នាំយក​ធ្វើដំណើរ​ពេញ​ភូមិ ។
សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សំឡេង​សើច ព្រោះ​ការ​យំយែក​ត្រូវបាន​ហាមឃាត់ ។​

ពួក​អ្នកភូមិ​ឲ្យ​ដឹងថា “​នោះ​ជា​វិធី​ដែល​ពួកយើង​គោរព​អ្នកស្លាប់ ។ ពុំមាន​ការឈឺចាប់ ។ នេះ​ជា​ពេលវេលា​ត្រេកអរ ព្រោះ​យើង​បាន​ជួបជុំ​ជាមួយ​សាច់ញាតិ​ដែល​បាន​ស្លាប់ ។ ពួកយើង​ខំប្រឹង​ផ្តល់​កិត្តិយស​ឲ្យ​គេ​ហើយ​ប្តូរ​មកវិញ សង្ឃឹមថា គេ​ផ្តល់​ឲ្យ​ពួកយើង​នូវ​ការប្រមូល​ផល​ល្អ​”។​ ​ក្រោយពេល​ធ្វើដំណើរ​ជុំវិញ​ភូមិ ប្រជាជន​ក្នុងភូមិ​បូជា​ក្របី និង​ជ្រូក​ដើម្បី​ជួយ​អ្នកស្លាប់​ឲ្យ​ឡើងឋានសួគ៌ តាម​ទស្សនៈ​របស់​កុលសម្ព័ន្ធ ។​

​ប្រពៃណី​ដ៏​ចម្លែក​នេះ ចាប់ផ្តើម​មុននេះ​ច្រើន​សតវត្សរ៍​ពេល​អ្នក​បរបាញ់​សត្វ​កម្សត់​រកឃើញ​សាកសព​អាថ៌កំបាំង​មួយ ។ គាត់​សម្រេច​ស្លៀកពាក់​យ៉ាង​ស្អាត​ឲ្យ​សាកសព និង​យកទៅ​បញ្ចុះ​យ៉ាង​ត្រឹមត្រូវ ។ អ្នក​បរបាញ់​ជឿថា រឿងនេះ​ជួយ​ឲ្យ​គាត់​ទទួលបាន​ភ័ព្វសំណាង​ច្រើនជាង ។ កុលសម្ព័ន្ធ Trojan ជឿ​លើ​រឿងនេះ និង​ចាប់ផ្តើម​ធ្វើតាម​តាំងពី​ពេលនោះ​មក ៕

អត្ថបទដោយ៖ CEN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?