រដ្ឋាករទឹកក្រុងភ្នំពេញ ឲ្យប្រជាពលរដ្ឋ មកទទួលការទូទាត់សង ប្រាក់ថ្លៃទឹកលម្អៀង ជាមួយនិងជម្រើសពីរ | BayKdang រដ្ឋាករទឹកក្រុងភ្នំពេញ ឲ្យប្រជាពលរដ្ឋ មកទទួលការទូទាត់សង ប្រាក់ថ្លៃទឹកលម្អៀង ជាមួយនិងជម្រើសពីរ | BayKdang

រដ្ឋាករទឹកក្រុងភ្នំពេញ ឲ្យប្រជាពលរដ្ឋ មកទទួលការទូទាត់សង ប្រាក់ថ្លៃទឹកលម្អៀង ជាមួយនិងជម្រើសពីរ

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាខ្មៅ មកទទួលការទូទាត់សងប្រាក់ថ្លៃទឹក លម្អៀងពីរដ្ឋាករទឹកវិញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល។

ជាមួយគ្នានេះ រដ្ឋាករទឹកបានបញ្ជាក់នូវជម្រើសចំនួន២ សម្រាប់ឲ្យប្រជាពលរដ្ឋ ជ្រើសរើសលើការទូទាត់សងប្រាក់ ជូនប្រជាពលរដ្ឋវិញ រួមមាន៖

១៖ អតិថិជអាចអញ្ជើញមកទទួលសាច់ប្រាក់លម្អៀងដោយផ្ទាល់ នៅបញ្ជរបេឡាទទួលប្រាក់ណាមួយ របស់រដ្ឋាករទឹក រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល។

២៖ ក្នុងករណីអតិថិជនមិនបានមកទទួល ទឹកប្រាក់លម្អៀង រដ្ឋាករទឹកនឹងកាត់កងទឹកប្រាក់លម្អៀងនេះ ជាមួយថ្លៃប្រើប្រាស់ទឹក នៅវិក្កយបត្របន្ទាប់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77