ព្យុះហឺរីខិន Irma បន្តវាយប្រហារ រដ្ឋ​ភាគអាគ្នេយ៍​អាមេរិក ផ្តាច់​ជីវិត​មនុស្ស ១៧នាក់

(អាមេរិក)៖ មកទល់ពេលនេះមនុស្សសរុបចំនួន ១៧នាក់ហើយ បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក បន្ទាប់ពីព្យុះហឺរីខិន Irma បានបោកបក់ពីតំបន់ការីបៀន សង្រ្គប់មកលើបណ្តារដ្ឋភាគអាគ្នេយ៍របស់អាមេរិក ក្នុងអំឡុងពេលចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

មនុស្សយ៉ាងតិចចំនួន ១២នាក់ បានស្លាប់ដោយសារតែគ្រោះថ្នាក់ ដែលបណ្តាលមកពីព្យុះកំណាចខាងលើ នៅក្នុងរដ្ឋផ្លូរីដា ខណៈ០៣នាក់នៅរដ្ឋ ចរជា (Georgia) និង០២នាក់ផ្សេងទៀតនៅរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina)។ មុនផ្តាច់អាយុជីវិតមនុស្សនៅអាមេរិក Irma ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ នៅក្នុងតំបន់ការីបៀន (Caribean) ផងដែរ ដោយក្នុងនោះមាន ១០នាក់ នៅប្រទេសគុយបា។

គួរបញ្ជាក់ថា ព្យុះ Hurricane Irma បានមកដល់ប្រជុំកោះភាគខាងត្បូងរដ្ឋផ្លូរីដា កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅតំបន់រងគ្រោះ) ក្នុងនាមជាព្យុះកម្រិតទី ០៤ ដ៏ខ្លាំងក្លា ជាមួយឥទ្ធិពលខ្យល់បក់ជាង ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ក្រោយមកវាបានបន្តឆ្ពោះទៅភាគខាងជើង ដោយនាំយកទឹកភ្លៀងធ្លាក់យ៉ាងជោគជាំ និងខ្យល់បក់សន្ធប់ឆ្លងកាត់ទីក្រុង ចេកសុនវាល (Jacksonville) នៃរដ្ឋផ្លូរីដា រួចទៅកាន់រដ្ឋ Georgia និង South Carolina៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?