មហាសេដ្ឋី Richard Branson រួចជីវិតពី​ព្យុះ Irma ព្រោះតែ​បាន​សម្ងំ​ ក្នុង​ឃ្លាំង​ផ្ទុក​ស្រា​ក្រោម​ដី​

​តាម Daily Mail ថ្មីៗ​នេះ​មហាសេដ្ឋី Richard Branson បាន​ចែករំលែក​រូបភាព​ខ្ទេចខ្ទី​លើ​កោះ​ឯកជន Necker ចំណុះ​ប្រជុំ​កោះ British Virgin Islands ។ រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ការដ្ឋាន​សាងសង់​ជាច្រើន ព្រមទាំង​ភូមិគ្រឹះ​របស់​សេដ្ឋី​រូបនេះ បាន​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ “​ផ្លូវ​ដើរ​” របស់​ព្យុះ Irma រំលង​កាត់​ចំ​ទីនេះ​តែម្តង ។​

​មហាសេដ្ឋី​រូបនេះ​ចែករំលែក​ថា ៖ “​យើងខ្ញុំ​ទទួល​អារម្មណ៍​ដោយផ្ទាល់​ពី​កម្លាំង​ដ៏​សែន​ខ្លាំង​នៃ​ព្យុះ Irma នេះ”។​ លោក Richard បានបន្តថា៖ “យើងខ្ញុំ​មានសំណាង​បាន​ផ្ញើខ្លួន​ក្នុង​ឃ្លាំង​ស្តុក​ស្រា​ក្រោម​ដី​ដ៏​រឹងមាំ​ពេល​ព្យុះ​វាយប្រហារ​កោះ​នេះ”។

​ការ​រើ​សំអាត​កោះ​ឯកជន Necker កំពុង​ចាប់ផ្តើម​ខណៈពេល​មហាសេដ្ឋី​រូបនេះ​កំពុង​ស្ថិតនៅ Puerto Rico ដើម្បី​ជួយ​ដល់​ការរៀបចំ​កោះ British Virgin Islands ឡើងវិញ៕



អត្ថបទដោយ៖ CEN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?