ស្វីតណាស់! «My សង្សារ» របស់ ទេព បូព្រឹក្ស និង ងួន ច័ន្ទដេវីត​ ពិតជាផ្អែមមែន! (មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស គេសង្កេតឃើញថា ហាក់បីដូចជាទទួលបានការចាប់អារមុ្មណ៍ច្រើន ពីទស្សនិកជន បន្ទាប់ពីចាប់ដៃគូ ជាមួយតារាចម្រៀងរ៉េប លោក ងួន ច័ន្ទដេវីត ដោយបានបង្ហាញពីភាពផ្អែមល្ហែមស្និទ្ធស្នាល តាមរយៈការសម្ដែងចម្រៀង ខណៈថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទ មានចំណងជើងថា «My សង្សារ» បកស្រាយដោយកញ្ញា ទេព បូព្រឹក្ស និង ចូលរួមសម្ដែងដោយ លោក ងួន ច័ន្ទដេវីត ដែលធ្វើឲ្យទស្សនិកជនមានការច្រណែន នឹងគូស្នេហ៍មួយគូរនេះយ៉ាងខ្លាំង ។

ជាការពិតណាស់ ដោយសារតែការសម្ដែងវីដេអូ ចម្រៀង «My សង្សារ» មានឈុតឆាកផ្អែមល្ហែម កៀកកើយ ឱបថើបគ្នា ដូចជាគូស្នេហ៍ទើបតែស្រឡាញ់គ្នាថ្មីថ្មោង ដែលធ្វើឲ្យប្រិយមិត្តមួយចំនួននិយាយថា ពួកគេសម្ដែងលើសពីមិត្តរួមការងារទៅទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ កញ្ញា ទេព បូព្រឹក្ស ធ្លាប់បានបញ្ជាក់បា្រប់មហាជនថា គ្រាន់តែសម្ដែងចម្រៀងធម្មតាៗ ដើម្បីបម្រើអារម្មណ៍មហាជនប៉ុណ្ណោះ ចំពោះទំនាក់ទំនងអ្នកទាំងពីរត្រឹមតែមិត្តការងារ គ្មានអ្វីលើសពីនេះឡើយ។

គួបញ្ជាក់ថា «My សង្សារ» និពន្ធទំនុកចម្រៀងផ្ទាល់ដោយប្អូនប្រុសបង្កើតរបស់ កញ្ញា ទេព បូព្រឹក្ស គឺលោក ទេព និមិត្ត ព្រមទាំងរៀបចំការផលិតដោយ លុក នារីរ័ត្ន៕

ចង់ដឹងថា «My សង្សារ» មានភាពផ្អែមល្ហែមដល់កម្រិតណា សូមទស្សនាវីដេអូទាំងអស់គ្នា!

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?