វិធីសាស្ត្រងាយៗ ក្នុងការដោះស្រាយ បញ្ហាមាត់ និងបបូរមាត់ស្ងួត

បបូរមាត់ស្ងួត អាចបណ្តាលមកពីខ្វះនូវទឹកមាត់ក្នុងមាត់របស់អ្នក។ ប៉ុន្តែ កុំបារម្ភ យើងនឹងធ្វើការណែនាំនូវវិធីសាស្ត្រធម្មជាតិក្នុងការដោះស្រាយបញ្ហានេះ តែអ្នកក៏ត្រូវតែយកចិត្តទុកដាក់ លើអនាម័យមាត់របស់អ្នកផងដែរ។

1. ត្រូវផឹកទឹកឲ្យបានច្រើន

ការផឹកទឹកឲ្យបានច្រើនជួយបង្កើនទឹកមាត់ក្នុងមាត់របស់អ្នកបាន ហេតុនេះ អ្នកត្រូវមានដបទឹកជាមួយខ្លួនអ្នកគ្រប់ពេលទាំងអស់។

2. បៀមទឹកកក

បៀមកម្ទេចទឹកកក និងដុំទឹកកក អាចជួយបាន នៅពេលដែលអ្នកមានបញ្ហាមាត់ស្ងួត ព្រោះវាអាចជួយឲ្យមាត់របស់អ្នកមានសំណើមឡើងវិញ។

3. ប្រើប្រាស់ប្រេងមានវីតាមីន E

ប្រេងដែលមានវីតាមីន E ក៏អាចជួយបានផងដែរ ប្រសិនបើអ្នកមានបញ្ហាបូបូរមាត់ស្ងួត ខណៈដែលអ្នកអាចលាបវាបានពី២ ទៅ៣ដងក្នុងមួយថ្ងៃ។

4. កាត់បន្ថយការប្រើប្រាស់ផលិតផលដែលធ្វើឲ្យបបូរមាត់ស្ងួត

សូមកុំប្រើប្រាស់ផលិតផលដែលជាតិអាល់កុល ខណៈដែលទឹកខ្ពុរមាត់ក៏អាចនឹងធ្វើឲ្យមាត់ស្ងួតផងដែរ។

5. មិនត្រូវប្រើប្រាស់ផលិតមានជាតិញៀន

ការជក់បារី ការផឹកគ្រឿងស្រវឹង និងអាហារផ្សេងៗទៀតដូចជាកាហ្វេ តែ និងសូដា អាចនឹងធ្វើឲ្យមាត់ស្ងួតរបស់អ្នកកាន់តែមានបញ្ហា។ ហេតុនេះ ត្រូវតែជៀសវាងការពិសារភេសជ្ជៈទាំងនេះ។

6. ទំពារស្កកៅស៊ូ

សកម្មភាពនៃការទំពារស្កកៅស៊ូ នឹងជួយឲ្យក្រពេញទឹកមាត់ផលិតទឹកមាត់កាន់តែច្រើន ហេតុនេះ វានឹងជួយកាពារបបូរមាត់របស់អ្នកមិនឲ្យស្ងួត។

7. ញ៉ាំល្ហុង ឬផ្លែម្នាស់

ទាំងផ្លែល្ហុង និងម្នាស់ សុទ្ធសឹងអាចជួយដល់ក្រពេញទឹកមាត់របស់អ្នក ប៉ុន្តែ ក្នុងពេលមាត់អ្នកកំពុងតែឈឺ មិនត្រូវញ៉ាំផ្លែឈើទាំងនេះឡើយ។

8. ត្រូវអនាម័យមាត់ធ្មេញ

ការអនាម័យមាត់ធ្មេញ នឹងធ្វើឲ្យអ្នកកាន់តែមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗទាក់ទងនឹងមាត់ធ្មេញ ដូចជារលាក ជំងឺរាក់ស៊ីធ្មេញ និងជំងឺអញ្ចាញជាដើម។ ហេតុនេះ អ្នកត្រូវដុះធ្មេញគ្រប់ពេលបន្ទាប់ពីញ៉ាំអាហាររួច។

9. ត្រូវញ៉ាំបន្លែឲ្យបានច្រើន និងអាហារដែលមានជាតិទឹក

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ curejoy

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?