អ្នក​ចាំ​ទី Casillas បំបាក់ Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន ស្បែក​ជើង​មាស ឆ្នាំ​២០១៧ | BayKdang អ្នក​ចាំ​ទី Casillas បំបាក់ Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន ស្បែក​ជើង​មាស ឆ្នាំ​២០១៧ | BayKdang

អ្នក​ចាំ​ទី Casillas បំបាក់ Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន ស្បែក​ជើង​មាស ឆ្នាំ​២០១៧

(ម៉ូណាកូ)៖ កីឡាករចាំទី Iker Casillas បានយកឈ្នះគូប្រជែង ៣នាក់ចុងក្រោយ Cristiano Ronaldo និង Lionel Messi ដើម្បីឈ្នះពានស្បែកជើងមាស (Golden Boot) ប្រចាំឆ្នាំ២០១៧ នៅប្រទេសម៉ូណាកូយប់មិញនេះ។

នេះជាលើកទី១ សម្រាប់កីឡាករវ័យចំណាស់ ៣៦ឆ្នាំ ដែលកំពុងប្រកបអាជីពបាល់ទាត់នៅក្នុងក្លឹប FC Porto ប្រទេស ព័រទុយហ្គាល់បច្ចុប្បន្ន ដែលទទួលបានការគាំទ្រច្រើនឈ្នះដាច់គូប្រជែង Ronaldo, Messi, Thiago Silva, Luis Suarez និងអ្នកចាំទីក្លឹបអាល្លឹម៉ង់ Bayern Munich, Manuel Neuer។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់នេះត្រូវបានផ្ដល់ដល់កីឡាករបាល់ទាត់អាយុចាប់ពី២៨ឆ្នាំឡើង ដោយត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មានកីឡាទូទាំងសកលលោក មន្រ្តី គ្រូបង្វឹក មិត្តរួម និងអ្នកគាំទ្របាល់ទាត់ទូទៅថែមទៀតផង។

អតីតអ្នកចាំទីក្លឹបស្តេចស Real Madrid នៃប្រទេសអេស្ប៉ាញ Iker Casillas ដែលចាប់ផ្តើមល្បីរន្ទឺខ្លាំងឡើង នៅអំឡុងឆ្នាំ២០០០ រហូតដល់បានជួយអេស្ប៉ាញឈ្នះពានរង្វាន់ Euro 2008, 2012 និង FIFA World Cup ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង បន្ថែមលើកការឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga ៥លើក និង UEFA Champions League ៣ដងនៅ Real Madrid ទៀតនោះ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77