iPad ជំនាន់ថ្មី នឹងយកលំនាំតាម​ iPhone X សម្រាប់ឆ្នាំក្រោយនេះ!

តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ថា​ Apple កំពុង​តែ​ផលិត​ iPad សម្រាប់​ឆ្នាំ​ ២០១៨ ដែល​មាន​បំពាក់​ចំណុច​ពិសេសៗ​ដូច​ជា​ iPhone X។

ចំណុច​ពិសេស​ដែល​រំពឹង​ថា​មាន​លើ​ iPad ឆ្នាំ​ ២០១៨ មាន​ដូច​ជា​បច្ចេកវិទ្យា​ស្កេន​មុខ​ Face ID, មាន​ស៊ុម​អេក្រង់​ស្ដើង, ​ដំណើរ​ការ​លឿន​ជាង​មុន​ និង​មិន​មាន​ប៊ូតុង​ Home។ យ៉ាងណាក្ដី​គេ​ជឿ​ថា​ iPad ឆ្នាំ​ ២០១៨ នឹង​មិន​ប្ដូរ​ប្រើ​អេក្រង់​ OLED ដូច​ជា​ iPhone X ឡើយ ដោយ​បន្ត​ប្រើ​អេក្រង់​ LCD ដដែល។​ នេះ​ក៏​ដោយ​សារ​អ្នក​ផ្គត់ផ្គង់​​អេក្រង់​ OLED របស់​ Apple នៅ​​មាន​បញ្ហា​លើ​ការ​ផលិត​នៅ​ឡើយ។

Apple Pencil ​ស៊េរី​ថ្មី និង​ Software ថ្មី​សម្រាប់​ប្រើ​ជា​មួយ​នឹង​ឧបករណ៍​នេះ​​ក៏​កំពុង​ផលិត​ឡើង​តំណាល​គ្នា​នឹង​ iPad ស៊េរី​ថ្មី​នេះ​ដែរ។ សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ដែរ​ថា​ iPad ស៊េរី​ថ្មី​នេះ​​អាច​នឹង​បង្ហាញ​ខ្លួន​អំឡុង​ខែ​កញ្ញា​ ឆ្នាំ​ក្រោយ៕​​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?