Mark Zuckerberg ទឹកភ្នែក​រលីងរលោង ក្រោយ​បាន​ដឹង​រឿង​ដ៏ជូរចត់​មួយ របស់​អាមេរិក !! | BayKdang Mark Zuckerberg ទឹកភ្នែក​រលីងរលោង ក្រោយ​បាន​ដឹង​រឿង​ដ៏ជូរចត់​មួយ របស់​អាមេរិក !! | BayKdang

Mark Zuckerberg ទឹកភ្នែក​រលីងរលោង ក្រោយ​បាន​ដឹង​រឿង​ដ៏ជូរចត់​មួយ របស់​អាមេរិក !!

(អាមេរិក)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកវ័យក្មេងរបស់ Facebook លោក Mark Zuckerberg បានចំណាយពេល កាលពីមួយឆ្នាំធ្វើទស្សនកិច្ច នៅតាមរដ្ឋនានា របស់សហរដ្ឋអាមេរិក ហើយក៏បានជួបប្រជាជនទូទៅនៅតាមសហគមន៍ ដែលស្ថិតនៅតាមតំបន់ Silicon Valley ហើយកន្លែងដែលលោក បានចូលទៅស្វែងយល់នោះ គឺមជ្ឈមណ្ឌលគាំពារថ្នាំញៀន ឬថ្នាំបំបាត់ការឈឺចាប់ opioid ដែលបានធ្វើឲ្យលោកតក់ស្លុត រហូតដល់រលីងរលោងទឹកភ្នែកតែម្តង។ នេះបើតាមដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Zuckerberg បានស្រក់ទឹកភ្នែកនៅពេលស្តាប់ការរៀបរាប់មួយ នៅឯសាកលវិទ្យាល័យ Kansas ពីជំនួបរបស់លោកជាមួយក្រុមមនុស្ស ដែលបានរងផលប៉ះពាល់ដោយសារការប្រើប្រាស់ ថ្នាំហួសកម្រិត ឬគេស្គាល់ Opioid Crisis (ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រាសាទ) និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនសម្រាប់ពួកគេ និងគ្រូសាររបស់ពួកគេ។ យោង តាម CEO Facebook រូបនេះការកើនឡើងនៃ Opioid Crisis គឺជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទ្វីបអាមេរិក។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក ប្រជាជនអាមេរិកច្រើនជាង ១៤០នាក់ បានស្លាប់ដោយសារ opioid ជារៀងរាល់ថ្ងៃ។ ដោយឡែក ដោយសំអាងលើមនុស្សរាប់ពាន់នាក់ ដែលបានក្លាយជាជនរងគ្រោះនៃជំងឺ opioid កាលពីឆ្នាំមុន លោក Zuckerberg បាននិយាយថា នេះគឺជាចំនួនមនុស្សស្លាប់ ច្រើនជាងអ្នកស្លាប់ដោយសារជំងឺអេដស៍, ច្រើនជាងជនជាតិអាមេរិក ស្លាប់នៅក្នុងសង្រ្គាមវៀតណាម និងច្រើនជាងមនុស្សស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ និងអំពើហិង្សាដោយកំាភ្លើងទៅទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77