ស្ថានីយអាវកាសចិន Tiangong-1 អាចនឹងធ្លាក់មកលើផែនដី នៅដើមឆ្នាំក្រោយនេះ | BayKdang ស្ថានីយអាវកាសចិន Tiangong-1 អាចនឹងធ្លាក់មកលើផែនដី នៅដើមឆ្នាំក្រោយនេះ | BayKdang

ស្ថានីយអាវកាសចិន Tiangong-1 អាចនឹងធ្លាក់មកលើផែនដី នៅដើមឆ្នាំក្រោយនេះ

ស្ថានីយអាវកាសដំបូងគេរបស់ចិន Tiangong-1 ត្រូវបានរំពឹងទុកថា នឹងធ្លាក់មកលើភពផែនដីវិញនៅដើមឆ្នាំក្រោយ ដោយសារតែជីវិតរបស់វាឈានដល់ទីបំផុត។ បើយោងទៅតាមភ្នាក់ងារអាវកាសប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា ESA កាលពីថ្ងៃចន្ទ ស្ថានីយអាវកាសដែលមានទម្ងន់៨,៥តោនមួយនេះ នឹងត្រូវធ្លាក់មកលើភពផែនដីដែលមិនអាចគ្រប់គ្រងបាននៅចន្លោះខែមករា និងខែមីនា ឆ្នាំក្រោយ។

ផ្នែកភាគច្រើននៃយានអាវកាសនេះ គួរតែឆេះនៅលើបរិយាកាស ប៉ុន្តែ ផ្នែកនៃបំណែក និងកម្ចេចកម្តីផ្សេងៗ អាចនឹងធ្លាក់មកផែននេះ។ នេះបើយោងទៅតាមក្រុមអ្នកជំនាញ។ ភ្នាក់ងារ ESA បានព្យាករថា កម្ទេចកម្ទីនៃយានអាវកាសនេះ អាចនឹងធ្លាក់ក្នុងរយៈទទឹងចន្លោះពី43ºN និង 43ºS ដែលអាចបាចសាវទៅលើទីក្រុងធំៗជាច្រើនក្នុងទ្វីបអាស៊ី ដូចជាប៉េកាំង តូក្យូ បាងកក សិង្ហបុរី និងញូវដែលី។ តំបន់អាស៊ីកណ្តាល ទ្វីបអាហ្វ្រិក ផ្នែកខ្លះនៃអឺរ៉ុប ដូចជាអេស្ប៉ាញ និងអ៊ីតាលី ក៏ដូចជាទីក្រុងមួយចំនួនរបស់អាមេរិកគឺទីក្រុង San Francisco, New York និង Miami ក៏ស្ថិតក្នុងរយៈទទឹងរបស់អាវកាសនេះផងដែរ។

ភ្នាក់ងារអាវកាវរបស់អឺរ៉ុបមួយពន្យល់ថា វាមិនអាចទៅរួចនោះឡើយក្នុងការផ្តល់ពីកន្លែងជាក់លាក់ជាច្រើនផ្សេងទៅលើទីតាំងរបស់បំណែកស្ថានីយអាវកាសចិនដែលត្រូវធ្លាក់។ ESA បានឲ្យដឹងថា៖ «កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងជាក់លាក់នៃការធ្លាក់មកលើផែនដីវិញ ត្រឹមតែអាចព្យាករក្នុងកម្រិតមិនជាក់លាក់ប៉ុណ្ណោះ»៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ hannelnewsasia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77