ខ្លាំងអី! បុរសម្នាក់ ចង់យាយីផ្លូវភេទ តែត្រូវនារីក្លាហានម្នាក់ ដោះអាវ វៃផ្អើលពេញផ្លូវ (មានវីដេអូ)

ស្ត្រី​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់ បាន​ដោះអាវ​កណ្តាលវាល រួច​សង្កត់​លើ​បុរស​ដែល​រំខាន​ផ្លូវភេទ រួច​វាយដំ​ចំៗ​មុខ​។​

​ជន​យាយី​ផ្លូវភេទ​រូបនេះ បាន​អង្វ​ករ​ឲ្យ​នាង​បញ្ឈប់​ទៅ​ព្រោះ​ខ្លួន​កំពុង​ដើរ​ទិញ​អីវ៉ាន់​ជាមួយ​ប្រពន្ធ ហើយក៏​ស្បថ​ថា ពុំ​ធ្វើ​ទង្វើ​បែបនេះ​ទៀត​ទេ​។ ប៉ុន្តែ​នារីក្លាហាន​រូបនេះ បាន​ស្រែក​ខ្លាំងៗ​ថា “​យើង​ធុញទ្រាន់​រង​ការប្រដូច​នឹង​របស់​ប​ម្រើ​កាមគុណ​ទៀតហើយ ហើយ​តើ​ដើមទ្រូង​របស់​នារីៗ​ជា​របស់​ដែល​លោក​ឯង​ចង់បាន​មែន​ទេ​!?”​។​

តាម Daily Mail ទិដ្ឋភាព​គួរ​ឲ្យ​ស្លុតចិត្ត​នេះ​កើតឡើង​កណ្តាល​ក្រុង Ribeirao Preto ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល​។​

​ទោះយ៉ាងណា​វា​ជាហេតុ​ការណ៍​មួយ ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកសិល្បៈ​មួយក្រុម បំណង​ព្រមាន​ដល់​ទង្វើ​កើតមាន​ជារឿយៗ​ក្នុងការ​រំខាន​យាយី​ផ្លូវភេទ នៅ​ទីសាធារណៈ​នា​ប្រទេស​នេះ​។​

Fausto Ribeiro សមាជិក​នៃ​ក្រុម​រៀបចំ​ឆាក​នេះ​បាន​ពោលថា “​យើងខ្ញុំ​ចង់​បកអាក្រាត និង​ដោះស្រាយ​រឿងរ៉ាវ​មួយចំនួន​ដែល​តែង​កើតឡើង​រៀងរាល់ថ្ងៃ​របស់​បងប្អូន​នារីៗ​ភេទ​។ យើង​ចង់​បង្ខំ​ឲ្យ​ពួក​ប្រុសៗ​ទាំងនោះ​ពិចារណា​មានការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ហើយនឹង​ផលវិបាក​ចំពោះ​សង្គម​”

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?