ពិតជាគួរឲ្យរីករាយ! ពេល​​ឃើញ​កូនខ្មែរ ចេះ​​ច្នៃម៉ូត​ប្រពៃណី បាន​យ៉ាងល្អ​បែបនេះ! | BayKdang ពិតជាគួរឲ្យរីករាយ! ពេល​​ឃើញ​កូនខ្មែរ ចេះ​​ច្នៃម៉ូត​ប្រពៃណី បាន​យ៉ាងល្អ​បែបនេះ! | BayKdang

ពិតជាគួរឲ្យរីករាយ! ពេល​​ឃើញ​កូនខ្មែរ ចេះ​​ច្នៃម៉ូត​ប្រពៃណី បាន​យ៉ាងល្អ​បែបនេះ!

(ភ្នំពេញ)៖ បន្ទាប់បីបានឃើញនូវស្នាដៃច្នៃម៉ូត ប្រពៃណី ជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យមានការសរសើរយ៉ាងច្រើនកុះករមក ថ្មីៗនេះ គណនីហ្វេសប៊ុកមានឈ្មោះថា «Arisa Phoenix» បានទម្លាយរូបជាច្រើនសន្លឹក ទៀតហើយ។

រូបទាំងនេះ គឺជាការច្នៃម៉ូតយ៉ាងទាក់ទាញ់ និងមានអត្ថន័យបំផុត ចំពោះជាតិសាសកម្ពុជាតាំងមូល ព្រោះម៉ូតនេះ បានបង្ហោះពីប្រពៃណីរបស់ខ្មែរ យ៉ាងពិតប្រាកដតែម្តង មិនតែប៉ុណ្ណោះ លើកនេះគឺមានឈុតបុណ្យអ៊ុទូក ទៀតផង។

ទស្សនិកជនបានជ្រាបហើយថា នេះមិនមែនជាលើកទី១នោះទេ ដែលកូនខ្មែរបានបង្ហាញភាពអស្ចារ្យ ក្នុងការច្នៃម៉ូតឈុតប្រពៃណី និងបានបង្ហោះលើបណ្ដាញសង្គម ដើម្បីឲ្យមិត្ត ប្រជាពលរដ្ឋខ្មែរ ជាពិសេសពិភពលោក បានឃើញពីទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរ។ ជាមួយនឹងការបញ្ចេញស្នាដៃរបស់ Arisa Phoenix មានមិត្តក្នុងហ្វេសប៊ុក និងបងប្អូនប្រជាជនខ្មែរជាច្រើន បានសរសើរពីស្នាដៃរបស់គាត់ មិនដាច់ពីមាត់ មិនតែប៉ុណ្ណោះមហាជនជាច្រើនសង្ឃឹមថា ស្នាដៃរបស់គាត់ នឹងត្រូវបានគេយកទៅផលិតជា សម្លៀកបំពាក់ពិតៗ ដើម្បីយកទៅបង្ហាញលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថាដែរថា រូបច្នៃម៉ូតទាំងបួនសន្លឹកនេះ ទី១ មានឈ្មោះថា «ឈុតៈ បាយ័ន» ទី២ «ឈុតៈ រាជសីមាស» ទី៣ «ឈុតៈ ក្អមឆ្នាំង» និងទី៤ «ឈុតៈ បុណ្យអ៊ុទូក»។ តោះ! កុំឲ្យខាតពេលយូរចង់ដឹងថា ឈុតច្នៃម៉ូតនោះ ស្អាតមានអត្ថន័យកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ពិតជាអស្ចារ្យមែន! ពេលឃើញកូនខ្មែរច្នៃម៉ូតប្រពៃណី បានយ៉ាងល្អបែបនេះ!

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77