ក្នុងថ្ងៃនៃ​ទិវា​អ្នក​អត់​គូ Jack Ma រក​បានដល់ទៅ​ ២៥ ពាន់​លាន​ដុល្លារ​​!

ទិវា​​អ្នកអត់លិដ្ឋ​ឬ​អ្នក​នៅ​លីវ​ (Single’s Day) តែង​ប្រារព្ធ​ឡើង​ក្នុង​ប្រទេស​ចិន​​នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុង​ទិវា​នេះ​មាន​ការ​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន​ជា​ច្រើន។ ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ Alibaba របស់​លោក​ Jack Ma ផង​ដែរ។

​​​ពេញ​មួយ​ថ្ងៃ​នៃ​ទិវា​នេះ​ក្រុមហ៊ុន​ Alibaba អាច​លក់​​បាន​សរុប​ ២៥,៤ ពាន់​លាន​ដុល្លារ បាន​បំបែក​កំណត់​ត្រា​លក់​កាល​ពី​ឆ្នាំ​មុន​ដែល​លក់​បាន​សរុប​ ១៧,៨ ពាន់​លាន​ដុល្លារ។ បើ​គិត​ត្រឹម​ ២ នាទី​ដំបូង​ Alibaba អាច​លក់​ទំនិញ​បាន​ ១ ពាន់​លាន​ដុល្លារ​ ហើយ​ត្រឹម​ ១ ម៉ោង​ដំបូង​អាច​រក​បាន​ដល់​ ១០ ពាន់​លាន​ដុល្លារ​ឯណោះ។

ដើម្បី​អបអរ​សាទរ​​ការ​បង្កើត​កំណត់​ត្រា​ថ្មី​នេះ​ លោក​ Jack Ma ជា​ម្ចាស់​ក្រុមហ៊ុន​បាន​អញ្ជើញ​តារា​ល្បីៗ​ជា​ច្រើន​មក​ចូល​រួម​​ក្នុង​ទិវា​នេះ​រួម​មាន​ Pharrell Williams, Nicole Kidman និង Jessie J ថែម​ទៀត​ផង៕​​​​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?