អាចមាន​មនុស្ស​ តិច​ណាស់ដែល​ដឹង​ពីអ្វី នៅ​ខាងក្នុង​អាវ​ក្រណាត់ ​របស់ Donald Trump !!

តាំងពី​ឆ្នាំ ១៩០២ បន្ទាប់​កើតឡើង​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី​អាមេរិក William McKinley កង​អង្គរក្ស​អាមេរិក ត្រូវបាន​សំណូមពរ​ឲ្យ​ការពារ​មេដឹកនាំ​សេត​វិមាន​នឹង​ក្រុមគ្រួសារ​ដោយ​ពុំ​គិត​អំពី​ពេលវេលា​។ នៅពេល​ប្រធានាធិបតី​ត្រូវ​ទស្សនកិច្ច​នៅ​បរទេស កង​អង្គរក្ស​មាន​ភារៈ​កិច្ចកា​រពា​រហើយ​តម្រូវ​ឲ្យ​រៀបចំ​ផែនការ​ទុកជាមុន​រាប់​ខែ​។​

តាម​ទស្សនា​វ​ដ្តី Inverse ផ្សាយ​ឆ្នាំ ២០១៦ នោះ​លោក Trump ជា​បេក្ខភាព​ប្រធានាធិបតី​ដំបូង​គេ ដែល​ប្រើប្រាស់​អាវ​ក្រោះ​រៀងរាល់​ពេល​ថ្លែង​សុន្ទរកថា​។ មានតែ​ធ្វើបែបនេះ​ទើប​លោក​អាច​ស្ងប់ចិត្ត ធ្វើការ​ឃោសនា​បាន​។​

កាសែត Salon របស់​អាមេរិក​ឲ្យ​ដឹងថា លោក Trump ច្រើន​មាន “​អារម្មណ៍​នឿយហត់​” ព្រោះ​ពាក់អាវ​ក្រោះ​ដ៏​ធ្ងន់ តែ​លោក​ទ្រាំ​ព្រោះ​វា​ធ្វើ​ឲ្យ​ស្ងប់ចិត្ត​ពុំ​ខ្លាច “​គ្រាប់​ផ្លាត​”​ចំ​។ តាម​កាសែត​ដដែល​អាវ​ក្រោះ​ពេលនោះ​មាន​ទម្ងន់​ដល់​ទៅ 9kg ឯណោះ​ធ្វើ​ឲ្យ​ចលនា​របស់លោក​ពុំ​រហ័សរហួន​។​

​​ប៉ុន្តែ​ឥឡូវនេះ​ចំពោះ​លោក Trump ពេល​ក្លាយជា​ប្រធានាធិបតី​លោក​មានការ​ការពារ​រឹងមាំ​មធ្យ័ត ហើយ​ថែមទាំង​ទទួលបាន​អាវ​ក្រោះ​ជំនាន់​ថ្មី​ផលិត​ដោយ Miguel Caballero​។​

​ប្រភេទ​អាវ​ក្រោះ​នេះ​ស្រាល​ជាង​មុន​ច្រើន ហើយ​អាច​ប្រឆាំង​គ្រាប់​ដល់​ទៅ​ធុន 9mm ឬ 7,62m តាម​ស្តង់ដា NATO ។ តម្លៃ​អាវ​នីមួយៗ​គឺ ៦០០០​ដុល្លារ​។​

​ដោយសារ​អាវ​នេះ​ធ្វើ​ពី​សរសៃសូត្រ Kelvar មាន​កម្រិត​ស្វិត​មាំ​ជាង​ដែកថែប​៥​ដង តែ​ស្រាល​ជាង​ច្រើន ទើប​ពេលខ្លះ​ពិបាក​ដឹងថា ប្រធានាធិបតី​អាមេរិក មាន​ពាក់អាវ​ក្រោះ​ដែរ​ឬ​អត់​៕

អត្ថបទដោយ៖ CEN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?