ភ្ញាក់ផ្អើលនឹង មាស សុខសោភា បញ្ចេញ​ឈុត​ប៊ីហ្គីនី លើកទី១ លើ​ទឹកដី​ខេត្ត​ព្រះសីហនុ! | BayKdang ភ្ញាក់ផ្អើលនឹង មាស សុខសោភា បញ្ចេញ​ឈុត​ប៊ីហ្គីនី លើកទី១ លើ​ទឹកដី​ខេត្ត​ព្រះសីហនុ! | BayKdang

ភ្ញាក់ផ្អើលនឹង មាស សុខសោភា បញ្ចេញ​ឈុត​ប៊ីហ្គីនី លើកទី១ លើ​ទឹកដី​ខេត្ត​ព្រះសីហនុ!

(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា ថ្មីៗនេះ បានធ្វើដំណើរកម្សាន្ត លំហែកាយ នៅខេត្តព្រះសីហនុ។ ក្នុងឱកាសដំណើរកម្សាន្តនោះ គេចាប់អារម្មណ៍ទៅលើចំណុចពិសេសមួយ ដោយតារាចម្រៀងមួយដួងនេះ បានផ្ដិតយករូបភាពស្លៀកឈុតហែលទឹក (ប៊ីហ្គីនី) ព្រមទាំងបង្ហោះចូល ទៅក្នុងគណនីអ៊ីនស្តារក្រាមរបស់នាង ដែលមានទាំងការបញ្ចេញល្វែងលើ និង ល្វែងក្រោម កំពុងទាក់ទាញការចាប់អារម្មណ៍មិនស្ទើរឡើយ ពីមហាជននៅក្នុងបណ្ដាញ អ៊ីនស្តារក្រាម។

តាមរយៈរូបថត២សន្លឹក ដែលអ្នកនាងស្លៀកឈុតប៊ីហ្គីនី នៅខេត្តព្រះសីហនុនោះ មានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះពីមុន អ្នកនាង មាន សុខសោភា មិនធ្លាប់បង្ហោះរូបភាពសិចស៊ី ឬឈុតហែលទឹក បញ្ចេញល្វែងលើ និងល្វែងក្រោមបែបនេះ ឲ្យទស្សនិកជនបានឃើញពីដងខ្លួន ដ៏ស្រឡូនរបស់នាងនោះឡើយ។

យ៉ាងណាមិញ នៅតែមានមហាជន មានការកោតសរសើរមិនដាច់ពីមាត់ថា អ្នកនាង មាស សុខសោភា នៅតែមានរាងស្រស់ស្អាត ជាមួយនឹងដៃជើង និងដងខ្លួនស្រឡូន ដើមទ្រូងមូលក្បំ ស័ក្តិសមនឹងត្រកៀករីកសាយរបស់នាង។ ម្យ៉ាងទៀត ទោះបីជានាងគ្រងឈុតសម្រៀកបំពាក់សិចស៊ី បញ្ចេញដើមទ្រូង គល់ភ្លៅសខ្ចី ឬសម្លៀកបំពាក់រ៉ូបប្រពៃណី លេងស្ទីលបែបណា ក៏នាង មាស សុខសោភា នៅតែរក្សាសម្រស់ស្រស់ស្អាត មិនខុសគ្នាប៉ុន្មានឡើយ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77