ម្រេចខ្ចី​ អាចជួយ​រំលាយ​អាហារបានយ៉ាងប្រសើរ! | BayKdang ម្រេចខ្ចី​ អាចជួយ​រំលាយ​អាហារបានយ៉ាងប្រសើរ! | BayKdang

ម្រេចខ្ចី​ អាចជួយ​រំលាយ​អាហារបានយ៉ាងប្រសើរ!

(សុខភាព)៖ ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែកអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមានបេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។ ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះ វាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស។

ម្រេចខ្ចី មានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអានុភាពរំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើម របស់វាមួយទៀត គឺជួយរំលាយជាតិពុល នៅក្នុងរាងកាយរបស់មនុស្ស បានយ៉ាងប្រសើរទៀតផង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77