Beyonce បង្ហាញ​​មុខ​កូនភ្លោះ ជាលើកដំបូង អំឡុង​ពេល​សម្តែង​ខនសឺត​ របស់ Jay Z

(អាមេរិក)៖ បន្ទាប់ពីទារកភ្លោះប្រុសស្រី ប្រសូត្រអស់រយៈពេល៥ខែមកហើយ ស្តេចចម្រៀងប៉ុប Beyonce និងស្វាមី Jay Z ទើបនឹង បង្ហាញមុខ Rumi និង Sir នៅទីសាធារណៈ ក្រោយការចង់ឃើញយ៉ាងអន្ទះសារ ពីសំណាក់អ្នកគាំទ្រ។

រូបភាពគ្រួសារ របស់តារាហូលីវូតដ៏ល្បីល្បាញនេះ បានបង្ហាញពីសុភមង្គលដ៏កក់ក្តៅ ជាមួយនឹងកូនៗទាំងបី នៅក្នុងគេហដ្ឋានដ៏ប្រណីតមួយ ស្ថិតនៅ Miami រដ្ឋផ្លរីដា ដែល Beyoce និងស្វាមី បានទិញមុនពេលទារកភ្លោះចាប់កំណើត។

កន្លងមក Beyonce ធ្លាប់តែបានបង្ហោះរូបភាពកូនភ្លោះ នៅលើ Instagram កាលពីសម្រាលបានប៉ុន្មានសប្តាហ៍ ប៉ុន្តែនេះជាលើកដំបូងដែល នាងបីកូនភ្លោះជាទីស្រឡាញ់ ចូលរួមនៅកន្លែងដែលមានមហាជនកុះករ ដើម្បីមើលការសម្តែងរបស់ស្វាមី នៅ Amway Concert ក្នុងរដ្ឋ Orlando កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុន។ មើលចុះ ក្មេងៗពិតជាគួរឲ្យស្រឡាញ់ណាស់ នៅក្នុងរង្វង់ដៃអ្នកម្តាយ និងជីដូនរបស់ពួកគេ។ រីឯ Blue Ivy កូនស្រីអាយុ៥ឆ្នាំរបស់ Beyonce ក៏បានទៅជាមួយម្តាយដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?