ក្រុមតាលីបង់ និងប៉ូលិស​អាហ្វហ្គានីស្ថាន ប្រយុទ្ធគ្នាមួយប្រាវបណ្តាលឲ្យប៉ូលិស ២២នាក់ និងពួកសកម្មប្រយុទ្ធ ៤៥នាក់ស្លាប់!

(កាប៊ុល)៖ មន្រ្តីប៉ូលិស​យ៉ាងតិច ២២នាក់ រួមនិងក្រុមសកម្មប្រយុទ្ធ​ ៤៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ បានបើក​ការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យ នៅក្នុងស្រុក Maywand នៃខេត្ត Kandahar ភាគខាងត្បូង ប្រទេស​អាហ្វហ្គានីស្ថាន​ នាយប់ថ្ងៃចន្ទ​ម្សិលមិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧។

បើតាម​ប៉ូលិសខេត្ត Kandahar ក្រៅពីមនុស្ស​រងរបួស មន្រ្តីប៉ូលិសចំនួន ១៥នាក់ ព្រមទាំងពួក​ឧទ្ទាម ៣៥នាក់ផ្សេងទៀត ក៏បាន​ទទួលរង​របួសផងដែរ នៅពេលដែល​ក្រុមតាលីបង់ បានលួចវាយឆ្មក់​ទៅលើប៉ុស្តិ៍​ត្រួតពិនិត្យរបស់កងកម្លាំង​សន្តិសុខ នៅស្រុក Zhari និង Maywand។ ហេតុការណ៍​នេះ បានកើតឡើង​កាលពីវេលា​ម៉ោងប្រមាណ ០៨៖០០នាទីយប់ម្សិលមិញ ហើយបន្ត​រហូត​អស់រយៈពេល​មួយម៉ោង។

គួរបញ្ជាក់ថា បើតាមអ្នកនាំ​ពាក្យប៉ូលិសខេត្ត Kandahar ក្រុមតាលីបង់ បានបរាជ័យ​ក្នុងការដណ្តើម​កាន់កាប់ ទីតាំងរងការវាយ​​ប្រហារ​នានា​របស់​កងសន្តិសុខ ហើយបានដក​ថយគេចខ្លួន​ទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?