ដាយណឺម៉ា និង​សាធារណរដ្ឋ​អៀរ​ឡង់ កាត់​សេចក្តី​យប់​នេះ ដើម្បី​ដឹង​ថា ក្រុម​ណា​ឡើង​ទៅ World Cup 2018

(អៀរឡង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ និងបើកទ្វារទទួលក្រុមភ្ញៀវដាយណឺម៉ាក ជើងទី២រាត្រី នេះ វគ្គជម្រុះចុងក្រោយសម្រាប់តំបន់អឺរ៉ុប UEFA ក្នុងការប្រជែងយកកៅអីទៅ World Cup ឆ្នាំក្រោយនៅប្រទេសរុស្ស៊ី។

១៣កៅអីត្រូវបានរកឃើញអស់ហើយ ក្នុងចំណោម១៤កៅអីសម្រាប់ក្រុមចេញពីទ្វីបអឺរ៉ុប (UEFA) នៅឡើយតែសាធារណរដ្ឋអៀរឡង់ ដែលត្រូវជួបគ្នានាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) សម្រាប់១កៅអីដែលនៅសល់ ក្រោយជើងទី១ នៅទឹកដីដាយណឺម៉ាកស្មើគ្នា ០-០ នោះ។

ក្រុមដែលកំពុងឈរនៅលេខរៀងទី១៩ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking នោះ ទើបតែបានឡើងទៅលេង World Cup ជុំផ្តាច់ព្រ័ត្របាន ៤ដងទេ ស្របពេលដែលសាធារណរដ្ឋអៀរឡង់ធ្លាប់ទៅលេងបាន ៣ដងនាពេលកន្លង ក្នុងនាមជាក្រុមមិនធ្លាប់ឈ្នះ និងរងជើងឯកពានលំដាប់កំពូលពិភពលោកនេះដូចគ្នា។

គិតមកទល់នឹងពេលនេះ រកឃើញ២៩ប្រទេសហើយដែលបានឡើងទៅលេង World Cup ជុំផ្តាច់ព្រ័ត្រវគ្គ៣២ក្រុមចុង ក្រោយ រួមទាំងម្ចាស់ផ្ទះរុស្ស៊ីផងដែរ នៅខ្វះតែ៣ប្រទេសទៀតប៉ុណ្ណោះដែលត្រូវប្រជែងគ្នាមុនការចាប់ផ្តើមជ្រើសរើសពូលមកដល់នាខែធ្នូ ឆ្នាំ២០១៧ ខាងមុខដោយរួមមាន ដាយណឺម៉ាក ប៉ះសាធារណរដ្ឋអៀរឡង់ យប់នេះ និងអូស្រ្តាលី ប៉ះហុងឌុយរ៉ាស និងពែរូ ជួបណូវ៉េហ្សេឡង់ នៅរាត្រីថ្ងៃស្អែកនេះ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?