សូកូឡា អាចជួយ​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម!

(សុខភាព)៖ សូកូឡាមានផ្ទុកគ្លុយស៊ីដ ប្រហែល ៦០% លីពីត ៣០% ប្រូតេអ៊ីន ៥% និងសារធាតុរ៉ែខនិជជាច្រើនទៀត ដែលអាចហុច គុណប្រយោជន៍ របស់វាឲ្យដល់សុខភាពរបស់យើង។ ជាក់ស្តែងសូកូឡាជួយការពារបេះដូង និងធ្វើឲ្យសម្ពាធឈាម ធ្លាក់…។

សារធាតុប៉ូលីហ្វេណុល ដែលការពារបេះដូង លោកអ្នកសម្ដែងការរួញរាចិត្ត ក្នុងការទទួលទាន សូកូឡាមួយ ឬពីដុំការ៉េម ដោយខ្លាចក្រែងឡើងធាត់ ដោយខ្លាចឃើញអត្រាកូលេស្តេរ៉ូល កើនឡើង។ លោកអ្នកយល់ឃើញបែបនេះខុសហើយ! សូកូឡា មានអង់ទីអុកស៊ីដង់ គឺមាន៥០០មីលីក្រាម ក្នុងសូកូឡាខ្មៅ១០០ក្រាម និងមាន១៥០មីលីក្រាម ក្នុងសូកូឡាទឹកដោះគោ១០០ក្រាម។ ដោយសារសាមាសធាតុនេះហើយ ទើបសូកូឡាក្លាយជាអាហារមានមុខងារ បង្ការជំងឺសរសៃឈាមបេះដូង ។

លោកវេជ្ជបណ្ឌិត អ៊ែរវេ រ៉ូប៊ែរ អ្នកឯកទេសចិញ្ចឹមរាងកាយ ដោយអាហារបាននិយាយថា ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ប៉ូលីហ្វេណុលនេះ ជួយពង្រឹងផ្ទៃក្នុងសរសៃឈាមក្រហម និងកាត់បន្ថយសម្ពាធឈាម ដោយពង្រីកសរសៃឈាម។ វា (ប៉ូលីហ្វេណុល) មានអំពើរទៅលើឈាម ដោយការពារទុកជាមុននូវការដុះឡើង នៃដុំឈាមខន់។

វាមានអំពើរដូចគ្នាទៅនឹងអំពើ របស់ថ្នាំអាស្ពឺរីន។ ប្រសិទ្ធត្រូវបានបង្ហាញភុស្តតាងជាមួយ សូកូឡាខ្មៅ១០ក្រាម ក្នុង១ថ្ងៃ គឺស្មើនឹងសូកូឡាដុំពីរការ៉េ។ ជាងនេះទៅទៀតសូកូឡាមានសម្បូរទៅ ដោយអាស៊ីដខ្លាញ់ឆ្អែត (ខ្លាញ់អាក្រក់) ដែលងាយធ្វើឲ្យកូលេស្តេរ៉ូលកើនឡើងខ្ពស់។ ប៉ុន្តែអ្នកឯកទេសចិញ្ចឹម រាងកាយដោយអាហារបាននិយាយថា ក្នុងកំឡុងពេលរំលាយសូកូឡាខ្លាញ់អាក្រក់នេះ ប្រែក្លាយទៅជាអាស៊ីតអូឡេអីក (ខ្លាញ់ល្អ) ។ នៅក្នុងសូកូឡាគេឃើញថា ខ្លាញ់ល្អសរុប ៦៩% ស្ទើរតែស្មើនឹងប្រេងអូលីវ ដែរ។

ផ្ទុយមកវិញ ប្រជាប្រិយភាពរបស់សូកូឡា ដែលថា សម្បូរម៉ាញេស្យូមនោះ ត្រូវបានគេវាយតម្លៃហួស។ សូកូឡាខ្មៅដែលមានកាកាវ ៧០% ម៉ាញេស្យូមត្រឹមតែ១៧០ មីលីក្រាម ក្នុង១០០ក្រាម សូកូឡាទឹកដោះគោមានម៉ាញេស្យូម ១០០មីលីក្រាម និងសូកូឡា ស មានម៉ាញេស្យូម ៦០មីលីក្រាម គឺតិចជាងស្រូវសាលី (៤០០មីលីក្រាម/១០០ក្រាម) ។

ម៉្យាងទៀតគេយល់ឃើញថា សូកូឡាធ្វើឲ្យឈឺមួយចំហៀងក្បាល។ លោកវេជ្ជបណ្ឌិត រ៉ូប៊ែរ បានបន្ថែមទៀតថា ភាពខាប់របស់វាជា Tyramine (១.២មីលីក្រាម) និងជា Phenylethylamine មានតិចតួចណាស់ សម្រាប់ធ្វើឲ្យឈឺមួយចំហៀងក្បាល។ លើកលែងតែគេហូប សូកូឡារួចបញ្ចូលជាមួយអាហារ សាច់ឆ្អិនស្រាប់ ហ្វ្រូម៉ាហ្ស ស្រា..៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?