សក់​របស់​លោកអ្នក អាច​ប្រាប់​ពី​សញ្ញា​ព្រមាន នៃជំងឺ​បេះដូង!

(សុខភាព)៖ សម្រាប់បញ្ហាទាំងអស់ នៅលើរាងកាយ បានផ្តល់ជាសញ្ញាព្រមាន នូវអ្វីដែលកំពុងកើតមាន។ ជាធម្មតាការឈឺចាប់ទ្រូង ត្រូវបានចាត់ទុកថា ជាសញ្ញានៃជំងឺគាំងបេះដូង បើទោះជាមានអ្នក ជំងឺគាំងបេះដួង ភាគច្រើនមិនសូវមានបទពិសោធន៍ នៃការឈឺទ្រូងនេះក៏ដោយ។

ជំងឺគាំងបេះដូងខ្លះ អាចនឹងមានភាពយឺតយ៉ាវ ហើយផ្សេងទៀត អាចកើតមានយ៉ាងលឿន គឺវាអាស្រ័យទៅលើហេតុផលជាច្រើន។ មនុស្សមួយចំនួនទៀត មិនបានទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវនោះទេ ដោយសារតែពួកគេតែងមើល រំលងនូវសញ្ញា មួយចំនួន។ វាចាំបាច់បំផុត ក្នុងការស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ ជាងពេលដែលវាយឺតពេល។

រាងកាយរបស់អ្នក នឹងព្រមានអ្នកពីអ្វី ដែលនឹងកំពុងកើតមាន។ ក្នុងនោះ សក់របស់អ្នកក៏អាចផ្តល់នូវសញ្ញាព្រមានផងដែរ។ ប្រសិនបើសក់មានផ្ទុកម្រិតខ្ពស់ អរម៉ូន cortisol ដែលអាចនឹងប្រាប់ថា ជំងឺដាច់សរសៃឈាមអាចនឹងកើតមាន។ អ្នកក៏អាចវាស់កម្រិត cortisol នៅក្នុងឈាម, ទឹកមាត់ និងទឹកនោម ប៉ុន្តែសម្រាប់សក់គឺខុសគ្នា។ នៅពេលដែលវាកើនដល់១២ ទៅ ១៥សង់ទីម៉ែត្រ អាចបង្ហាញនូវរយៈពេលយូរជាង នៃការកើនឡើងកម្រិត នៃស្ត្រេស។

មនុស្ស៥៦នាក់ ដែលមានជំងឺគាំងបេះដូងត្រូវបានធ្វើការពិនិត្យ ដោយសក់របស់ពួកគេត្រូវបានធ្វើការប្រៀបធៀប ជាមួយនឹងមនុស្សផ្សេងទៀត ដែលមិនមានប្រវត្តិ នៃជំងឺគាំងបេះដូង។ អ្នកជំនាញផ្នែកជំងឺបេះដូងសរសៃឈាម លោក ChAUNCEY Orendi បាននិយាយថា សញ្ញា៤យ៉ាង នៃជំងឺគាំងបេះដូង។ សញ្ញាទីមួយនោះគឺ ឈឺដើមទ្រូង បើទោះជាសញ្ញានេះ មិនតែងតែនាំឲ្យមានជំងឺគាំងបេះដូងក៏ដោយ។ សញ្ញាទីពីរ គឺបែកញើស និងក្អួតចង្អោរ។ សញ្ញាទីបី គឺពិបាកក្នុងការដកដង្ហើម ហើយចុងក្រោយនោះគឺ បញ្ហាក្រពះ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?