ញ៉ាំ​ទឹកខ្ញី​រាល់ព្រឹក អាចនឹងជំរុញដល់សុខភាពល្អច្រើន

(សុខភាព)៖ ខ្ញីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ប្រមាណច្រើនជាង ១២ប្រភេទឯណោះ ហើយវាក៏មានប្រយោជន៍ ក្នុងការព្យាបាលជំងឺជាច្រើនផងដែរ។ សារធាតុដែលមានក្នុងខ្ញី មានដូចជា កាលស្យូម ប្រូតេអ៊ីន ដែក ផូស្វ័រ ខូលីន វីតាមីន C Inositol វីតាមីន B9 ម៉ង់ហ្គាណាស ស៊ីលីកូន និងវីតាមីន B3 បន្តិចបន្តួចទៀតផង។

គ្រឿងផ្សំ ក្នុងការធ្វើទឹកខ្ញី៖
• ខ្ញីស្រស់ ២០០មីលីក្រាម
• ស្ករស ៨០ក្រាម
• ទឹកមួយលីត្រ
• ក្រូចឆ្មាតូចមួយផ្លែ។

របៀបធ្វើ៖
• ចិតសំបកខ្ញី និងហាន់វាជាចំណិតតូចៗ
• ចិតសំបកក្រូចឆ្មា ហើយហាន់វាជាស្លាយៗ
• កិនគ្រឿងផ្សំទាំងពីរខាងលើ ឲ្យសព្វល្អ ហើយលាយទឹកមួយលីត្រចូលផង
• ក្រោយពីកិនសព្វហើយ ចូរទុកវាចោល ពីរបីម៉ោង ឬមួយយប់សិន
• អ្នកអាចចាក់ចម្រាញ់ យកតែទឹកវាសុទ្ធចេញបានហើយ រួចចាក់ស្ករសដើម្បីឲ្យវាផ្អែមល្មមបានហើយ
• នៅពេលអ្នកអ្នកអាចញ៉ាំវាបានហើយ បើសិនជាញ៉ាំមិនអស់ អាចរក្សាវាទុកក្នុងទូរទឹកកកបាន។

ចំពោះអត្ថប្រយោជន៍ នៃការញ៉ាំទឹកខ្ញីនៅព្រឹកឡើង បែបនេះរាល់ថ្ងៃ អាចនឹងជំរុញដល់សុខភាពច្រើន ដូចជា៖
• ប្រឆាំងការរលាក
• ពង្រឹងដល់របត់ឈាមរត់
• សម្រួលដល់ការរំលាយអាហារ
• បន្ថយកូឡេស្តេរ៉ុលអាក្រក់
• បំបាត់ការឈឺចាប់
• បង្ការជំងឺមហារីក
• ការពារពីជំងឺភ្លេចភ្លាំង
• បន្ថយសម្ពាធឈាម
• បន្ថយការឈឺចាប់ ដោយសារការមករដូវ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?