សំបក​​​ពង​សត្វស្លាប​​​ជំនាន់​ដាយណូស័រ ២០០គ្រាប់ ត្រូវ​បាន​រកឃើញ​​ក្នុង​​ខេត្តស៊ីនជាំង ប្រទេសចិន | BayKdang សំបក​​​ពង​សត្វស្លាប​​​ជំនាន់​ដាយណូស័រ ២០០គ្រាប់ ត្រូវ​បាន​រកឃើញ​​ក្នុង​​ខេត្តស៊ីនជាំង ប្រទេសចិន | BayKdang

សំបក​​​ពង​សត្វស្លាប​​​ជំនាន់​ដាយណូស័រ ២០០គ្រាប់ ត្រូវ​បាន​រកឃើញ​​ក្នុង​​ខេត្តស៊ីនជាំង ប្រទេសចិន

(វ៉ាស៊ីនតោន)៖ ហ្វូស៊ីល-ស៊ុតជាង ២០០គ្រាប់របស់សត្វ Pterosaurs ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិន ហើយដែលរបកកំហើញនេះ នឹងក្លាយជាការបកស្រាយមួយនៃដំណើរ ជីវិតរបស់សត្វស្លាបក្នុងជំនាន់ដៃណូស័រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។

ហ្វូស៊ីលស៊ុត Pterosaurs ឬគេស្គាល់ថា Hamipterus ដែលក្រុមអ្នកវិទ្យាសាស្ត្ររកឃើញនៅឯតំបន់ Turpan-Hami Basin ស្ថិតនៅក្នុងខេត្ត Xinjiang ភាគពាយ័ព្យប្រទេសចិន ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីអាមេរិក U.S. journal Science។

ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកវិទ្យាសាស្ត្រចិនមួយរូបមកពី វិទ្យាស្ថានបុរាណវិទ្យានៃបណ្ឌិតសភា វិទ្យាសាស្ត្រចិន លោក Xiaolin Wang បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍រំភើប និងបានប្រមូលស៊ុតទាំងនោះដោយប្រុងប្រយ័ត្នជាទីបំផុត…»។

បុរាណវិទូបានសង្កត់ធ្ងនទៀតថា «មួយវិញទៀតផ្អែកលើរបកគំហើញនេះ យើងអាចសន្និដ្ឋានបានថា កូនតូចរបស់សត្វ Pterosaurs ទំនងជាដើរនៅលើដី ប៉ុន្តែមិនអាចហោះនៅលើអាកាសបាននោះទេ ដោយសារតែស្លាបពួកវាមានការវិវត្តន៍ មិនល្អនៅក្នុងអុំប្រ៊ីយ៉ុង។ យើងបានដឹងថា ស៊ុត និងអុំប្រ៊ីយ៉ុងជាច្រើនផ្សេងទៀតនៅទីនោះ តែយើងនៅត្រូវការពេលវេលាបន្ថែម ដើម្បីសិក្សាស្រាវជ្រាវពីភាពអស្ចារ្យនៃ Pterosaurs»។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រ Pterosaurs គឺជាប្រភេទសត្វមានឆ្អឹងខ្នង ដែលអាចហោះហើរ ឬអាចចាត់ទុកបានថា ជាស្ដេចនៅលើអាកាសនៅសម័យយុគដាយណូស័រ មាន អាយុកាលពី ២៥២លានឆ្នាំ ទៅ ៦៦លានឆ្នាំមុន។ ចំណែកឯស៊ុតជាង ២០០គ្រាប់ ខាងលើរបស់ Pterosaurs ត្រូវបានគេសន្និដ្ឋានថា មានអាយុកាល ១២០លានឆ្នាំមុន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77