អត្ថប្រយោជន៍ នៃ​ម្ទេសប្លោក ពណ៌បៃតង ក្រហម និងលឿង តើខុសគ្នាត្រង់ណា?

(សុខភាព)៖ ម្ទេសប្លោកច្រើនតែជាជម្រើសបន្លែ ដែលប្រជាជនខ្មែរយើងចូលចិត្តយកមក ធ្វើជាម្ហូបទទួលទានជាញឹកញាប់ ដោយមិនបានខ្វល់ច្រើន អំពីពណ៌របស់វាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះពណ៌របស់ម្ទេសប្លោក ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា មានប្រយោជន៍ខុសៗគ្នា ហើយក៏ល្អចំពោះសុខភាពផ្សេងៗគ្នាដែរ។

– ម្ទេសប្លោកពណ៌បៃតង៖ គិតៗទៅម្ទេសប្លោកពណ៌បៃតងច្រើន តែមានរសជាតិល្វីងជាងពណ៌ផ្សេង ហើយការស្រាវជ្រាវរកឃើញទៀតថា វាមិនសូវជាមានជីវជាតិច្រើន ដូចពណ៌ផ្សេងឡើយ ដោយសារតែវាមិនទាន់ទុំល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរកុំគិតថាម្ទេសប្លោកពណ៌បៃតង មិនផ្តល់សុខភាពឲ្យសោះ ប៉ុន្តែវាសម្បូរទៅដោយសារធាតុ Chlorophyll ណាស់។ ម្ទេសប្លោកពណ៌បៃតង ក៏មានជាតិប៉ូតាស្យូមដែលល្អ ចំពោះសុខភាពបេះដូងដែរ។

– ម្ទេសប្លោកពណ៌ក្រហម៖ ម្ទេសប្លោកពណ៌ក្រហម ត្រូវបានគេចាត់ទុកថា ជាផ្លែម្ទេសប្លោកដែលទុំ។ ដោយសារតែពណ៌ក្រហមនេះហើយ ទើបធ្វើឲ្យវាមានរសជាតិផ្អែមឆ្ងាញ់។ រឿងដែលល្អបំផុត ចំពោះម្ទេសប្លោកពណ៌ក្រហមនេះ គឺវាផ្ទុកទៅដោយវីតាមីន A, Lutein និង Zeaxanthin។ ជីវជាតិទាំងនេះ នឹងជួយថែរក្សាសុខភាពភ្នែក ឲ្យមើលឃើញច្បាស់ល្អ។ អ្នកជំនាញនិយាយថា វីតាមីន C ក្នុងម្ទេសប្លោកពណ៌ក្រហម ប្រហែលជាមានច្រើនជាងពណ៌បៃតង រហូតដល់មួយដងកន្លះឯណោះ។

– ម្ទេសប្លោកពណ៌លឿង៖ សម្រាប់ជីវជាតិ ដែលមានក្នុងម្ទេសប្លោកពណ៌លឿង គឺល្អជាងពណ៌បៃតងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមិនច្រើនដូចពណ៌ក្រហមឡើយ។ បើសិនជានិយាយ ដល់រឿងរសជាតិវិញ ពណ៌លឿងនេះ គឺល្អបំផុតសម្រាប់អ្នក ដែលមិនចូលចិត្តភាពល្វីង ហើយវាក៏មានរសជាតិផ្អែមខ្លះដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?