រឿងដំបូងគេ ដែលមហាសេដ្ឋីភាគច្រើន តែងតែធ្វើ ពេលភ្ញាក់ពីដំណេកភ្លាមៗ !!

ក្រោយពីការសិក្សាទៅលើទាំងអ្នកមាន និងអ្នកក្រជាច្រើនរយនាក់ អ្នកនិពន្ធលោក Tom Corley បានបង្ហាញរឿងមួយដែលមហាសេដ្ឋីភាគច្រើនធ្វើឲ្យខ្លួនឯង នៅពេលដែលពួកគេភ្ញាក់ពីដំណេកភ្លាមៗ។

លោក Corley បានបញ្ជាក់ថា៖ អ្វីដែលខ្ញុំបានរកឃើញក្នុងការស្រាវជ្រាវរបស់ខ្ញុំគឺទៅលើចំណុចដែលមហាសេដ្ឋីភាគច្រើនធ្វើដោយខ្លួនឯងដើម្បីបង្កើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ។ ពួកគេធ្វើការបណ្តាក់ទុនដោយខ្លួនពួកគេផ្ទាល់នៅពេលព្រឹក ហើយចុះពួកគេធ្វើអ្វីខ្លះ? ពួកគេធ្វើជារឿងជាច្រើនដូចជាធ្វើសមាធិអ៊ីចឹង។

ពួកគេធ្វើរឿងផ្សេងៗដូចជា ការរិះរកគំនិតថ្មីៗ ពោលគឺការរិះរកគំនិតផ្សេងៗដើម្បីជម្នះលើឧបស័គ្គ និងបញ្ហាផ្សេងៗដែលពួកគេកំពុងតែមានក្នុងការសម្រេចឲ្យបានក្តីសុបិន ឬគោលដៅក្នុងអាជីវកម្ម ឬអាជីពរបស់ពួកគេ។ ពួកគេក៏ត្រួតពិនិត្យមើលទៅលើចំណុចជាក់លាក់ផ្សេងៗផងដែរ។ ពួកគេសិក្សាទៅលើចំណុចនៃភាពជាក់លាក់។

ហេតុផលទៅលើមូលហេតុដែលពួកគេសិក្សាទៅលើភាពជាក់លាក់ផ្សេងៗ គឺថា ពួកគេធ្វើបែបនោះដើម្បីធ្វើឲ្យពួកគេអាចរក្សាមូលដ្ឋាននៃចំណេះដឹងរបស់ពួកគេ និងបង្កើនមូលដ្ឋាននៃចំណេះដឹង។ ពួកគេក៏ព្យាយាមអានព័ត៌មានទាក់ទងការផ្តល់ជាគំនិតផ្សេងៗ ចំណុចនៃការលើកទឹកចិត្តដោយខ្លួនឯង និងការជំរុញឆ្ពោះទៅមុខ ដើម្បីធ្វើឲ្យពួកគេមានការពិចារណាប្រកបដោយភាពត្រឹមត្រូវ ហើយចំណុចនេះពិតជាសំខាន់ណាស់។

ខ្ញុំបានធ្វើការណែនាំជាច្រើនលើកមកហើយក្នុងអត្ថរបស់ខ្ញុំ ហើយប្រសិនបើអ្នកមានការប្រមើលមើលជាវិជ្ជមាន នោះអ្នកនឹងមានឱកាសដ៏អស្ចារ្យក្នុងការទទួលជោគជ័យក្នុងជីវិត ហើយដើម្បីទទួលបានការទស្សនវិស័យជាវិជ្ជមាននោះ ពេលខ្លះអ្នកត្រូវតែធ្វើរឿងប្រកបដោយភាពជាក់លាក់ដើម្បីធ្វើឲ្យអ្នកស្ថិតក្នុងចំណុចកំពូល ហើយរឿងដ៏ចំបាច់មួយក្នុងចំណោមរឿងដែលត្រូវធ្វើគឺការធ្វើសមាធិ (ការពិចារណាលើចំណុចផ្សេងៗ) ខណៈដែលចំណុចផ្សេងទៀតគឺការអានព័ត៌មានផ្សេងៗដែលផ្តល់ជាគំនិតឆ្ពោះទៅមុខ៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ businessinsider

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?