រថយន្ត ដ៏គួរឲ្យទាក់ទាញ់បំផុត ទាំង២០គ្រឿង ក្នុងកម្មវិធីតាំងពិពណ៌ LA Auto ២០១៧

ការតាំងពិពណ៌រថយន្តនៅអាមេរិកខាងជើងប្រចាំរដូវកាលឆ្នាំ២០១៧-២០១៨ ចាប់ផ្តើមកាលពីចុងសប្តាហ៍ថ្មីៗនេះ នៅរដ្ឋ California ខណៈដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនទូទាំងពិភពលោកបានសម្តែងរថយន្តស៊េរីចុងក្រោយបំផុតរបស់ពួកគេ ក្នុងការតាំងពិណ៌ Los Angeles Auto Show ឆ្នាំ២០១៧។

រថយន្តជាច្រើន បានបង្ហាញខ្លួននៅឯមជ្ឈមណ្ឌល LA Convention ខណៈដែលការតាំងពិពណ៌នេះចាប់ផ្តើមបើកជាសាធារណៈកាលពីថ្ងៃសុក្រ ហើយនិងបន្តរហូតដល់ថ្ងៃទី១០ ខែធ្នូ។ ខាងក្រោមនេះគឺជារថយន្តដែលគួរឲ្យចាប់អារម្មណ៍បំផុត៖

១. រថយន្តដ៏គួរឲ្យចាប់អារម្មណ៍ជាងគេគឺ Chevrolet Corvette ZR1 ដែលមានកម្លាំង៧៥៥សេស

២. រថយន្ត Aston Martin ឆ្នាំ២០១៧

៣. ក្រុមហ៊ុន BMW បានប្រកាសពីប្រភេទរថយន្ត Sport Car របស់ខ្លួន i8

៤. ក្រុម Bavarians ក៏បានប្រកាសពីរថយន្តថ្មីរបស់ខ្លួនផងដែរគឺ X7 iPerformance SUV

៥. Mercedes បានប្រកាសពីការដាក់លក់រថយន្តទ្វារបួនជំនាន់ CLS

៦. Audi ប្រកាសពីរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ A8

៧. ក្រុមហ៊ុន Jaguar បានប្រកាសពីរថយន្តស៊េរី XF Sportbrak

៨. រថយន្តដើរដោយចរន្តអគ្គិសនី I-PACE eTrophy ក៏បង្ហាញខ្លួនដែរ

៩. រថយន្តស៊េរីថ្មីរបស់ Range Rover

១០. រថយន្តស៊េរីទំនើប 911 Carrera T របស់ក្រុមហ៊ុន Porsche

១១. រថយន្ត Panamera Turbo S E-Hybrid Sport Turismo

១២. រថយន្ត 718 Cayman របស់ក្រុមហ៊ុន GTS

១៣. រថយន្ត Wrangler របស់ក្រុមហ៊ុន Jeep ប្រើម៉ាស៊ូត

១៤. រថយន្ត QX50 របស់ក្រុមហ៊ុន Infiniti

១៥. រថយន្តជំនាន់ Lexus RX

១៦. ក្រុមហ៊ុន Lincoln បានប្រកាសពីរថយន្តថ្មីរបស់ខ្លួនគឺ Nautilus

១៧. រថយន្ត Mazda 6 sedan ក៏បានបង្ហាញខ្លួនផងដែរ

១៨. រថយន្ត Ascent SUV របស់ក្រុមហ៊ុន Subaru

១៩. រថយន្ត Kicks របស់ក្រុមហ៊ុន Nissan

២០. រថយន្ត FT-AC របស់ក្រុមហ៊ុនតូយ៉ូតា

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ businessinsider

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?