ជើង​ខ្លាំង IT វៀតណាម​ម្នាក់ ត្រូវ​ជាប់គុក​ ១០ ឆ្នាំ​ ព្រោះលួចទុក​ទិន្នន័យ​ពី NSA

លោក​ ​Nghia Hoang Pho​ ​វ័យ​ ​៦៧​ ​ឆ្នាំ​ ​ជនជាតិ​វៀតណាម​ ​​សញ្ជាតិ​អាមេរិក​ ​និង​​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ ​(NSA)​ ​ត្រូវ​រង​ពិន័យ​ជាប់​ពន្ធនាគារ​ ​១០​ ​ឆ្នាំ​ ​ក្រោយ​ជើង​ខ្លាំង​ផ្នែក​កុំព្យូទ័រ​រូប​នេះ​ បាន​លួច​លាក់​រក្សា​ទុក​ទិន្នន័យ​មួយ​ចំនួន។

កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ ​Nghia Hoang Pho​ ​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ​១០​ ​ឆ្នាំ​ ​ព្រោះ​ទិន្នន័យ​ដែល​លោក​លួច​រក្សា​ក្នុង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ ​ត្រូវ​លួច​យក​បន្ត​បាន​ដោយ​ ​Hacker​ ​ប្រទេស​រុស្សី​ ​ខណៈ​ទិន្នន័យ​ទាំង​នោះ​គឺ​មាន​ពាក់​ព័ន្ធ​បច្ចេកវិទ្យា​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​កុំព្យូទ័រ​មេ​របស់​ ​NSA​ ​និង​ឯកសារ​សម្ងាត់​មួយ​ចំនួន​​ធំ​របស់​រដ្ឋាភិបាល​អាមេរិក​ចន្លោះ​ឆ្នាំ​ ​២០១០​ ​ដល់​ ​២០១៥។

ចំពោះ​មូលហេតុ​ដែល​ ​Hacker​ ​រុស្សី​អាច​លួច​យក​ទិន្នន័យ​ពី​កុំព្យូទ័រ​លោក Pho​ ​គឺ​ត្រូវ​គេ​រក​ឃើញ​ថា​តាម​រយៈ​កម្មវិធី​កម្ចាត់​មេរោគ​ ​Kaspersky Lab ។

លោក​ ​Nghia Hoang Pho​ ​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​ ​NSA​ ​តាំង​ពី​ឆ្នាំ​ ​២០០៦​ ​ហើយ​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍ​បច្ចេកវិទ្យា​ទប់​ស្កាត់​ការ​ ​Hack​ ​និង​វិធី​វាយ​ប្រហារ​នានា​តាម​បណ្ដាញ​អ៊ីនធឺណិត​មក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ ​NSA៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?