ប្លែកៗ ! នារីជប៉ុនរូបស្រស់ម្នាក់ ឲ្យបុរសៗ ស្ទាបសុដន់ ដើម្បីស្វែងរកសន្តិភាព ពិភពលោក (មានវីដេអូ)

(ជប៉ុន)៖ Pepsi Lu ជាឈ្មោះនារីជនជាតិជប៉ុនម្នាក់ដែលចង់បង្កើតវិធីផ្ទាល់ខ្លួនរបស់នាង ក្នុងការស្វែងរកសន្តិភាពពិភពលោក តាមរបៀបដែលគ្រប់គ្នាស្ទើរស្មានមិនដល់ ព្រោះនាងបែរជានឹកឃើញវិធីព្រមឲ្យបុរសៗ ដែលធ្វើដំណើរតាមដងផ្លូវមួយស្ទាប អង្អែលសុដន់ក្រោមហេតុផលមួយនេះ។

កាលពីអំឡុងខែវិច្ឆិកា នៅថ្ងៃមួយក្នុងស្រុក Shibuya នារីរូបស្រស់ម្នាក់នេះបានឈរនៅលើដងផ្លូវមួយ ដោយកាន់បដាក្នុងដៃដែលមានសរសេរអក្សរថា Free Oppai (breast) ហើយវាទាក់ទាញមនុស្សជាច្រើន មានទាំងបុរសស្ត្រីនិងអ្នកទេសចរផ្សេងទៀត ដែលកំពុងធ្វើដំណើរឲ្យចូលទៅស្ទាប់អង្អែល ដើមទ្រូងរបស់នាងដូចអ្វី ដែលនាងកំពុងធ្វើក្នុងបំណងស្វែងរកសន្តិភាពជូនពិភព លោក។

អ្នកដំណើរទាំងប្រុសស្រី បានប្រកាសថា «ដើមទ្រូងនឹងជួយសង្គ្រោះពិភពលោក» តាមរយៈពាក្យជាភាសាអង់គ្លេស «Breasts will save the world» ហើយគំនិតរបស់ Pepsi Lu នេះហាក់ទទួលបានការគាំទ្រខ្លាំងពីមនុស្សទាំងប្រុសស្រី ដែលនាំគ្នាចូលទៅស្ទាបអង្អែលដើមទ្រូងរបស់នាង ជាពិសេសវីដេអូនៃសកម្មភាពនេះ ក៏មានអ្នកចូលទស្សនា ដល់ទៅខ្ទង់មួយលាននាក់ទៀតផង៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?