Bayern Munich ​សង​សឹក​ជើង​ខ្លាំង PSG ដោយ​លទ្ធ​ផល ៣-១

(ក្រុងម៉ូនិច)៖ ក្រុមជើងឯកអាល្លឹម៉ង់ Bayern Munich បានសងសឹកក្រុមដែលពួកគេធ្លាប់ចាញ់ ៣-០ Paris Saint-Germain កាលពីជើងទី១ តាមរយៈបំបាក់ ៣-១ វិញបញ្ចប់វគ្គជម្រុះសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League យប់មិញនេះ។

កីឡាករខ្សែប្រយុទ្ធលេខ១ ប្រចាំក្លឹប Robert Lewandowski រកបាន១គ្រាប់បែកពងមាន់នៅនាទីទី៨ មុនពេលមិត្តរួម ក្រុម Tolisso រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៣៧ និងនាទីទី៦៩ និង១គ្រាប់របស់ក្រុមភ្ញៀវមកពីបារាំង PSG រកបានដោយកីឡាករ Kylian Mbappe នៅនាទីទី៥០ ដើមវគ្គទី២។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើ់ឲ្យក្រុមអាល្លឹម៉ង់បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ប្រចាំពូល B ដោយរកបាន ១៥ពិន្ទុដូចគ្នា ស្របពេលដែល Celtic របស់ស្កុតឡេន បានទៅលេងក្នុងពានលំដាប់ទី២ UEFA Europa League ពេលបញ្ចប់ដោយចំណាត់ថ្នាក់លេខ៣ បើទោះបីជាចាញ់ក្រុមហាលអាវ Anderlecht ១-០ យប់មិញក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?