លោក វ៉្លាឌីមៀ ពូទីន ថានឹងឈរឈ្មោះជា បេក្ខជនប្រធានាធិបតី នៅអាណត្តិក្រោយ ទៀត !!

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបាននិយាយថា លោកនឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំ២០១៨។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងវេទិការមួយរៀបចំឡើងក្នុងទីក្រុងមូស្គូនៅថ្ងៃពុធនេះ។ ជាមួយគ្នានោះដែរ លោក ពូទីន បានសួរទៅកាន់តែអ្នកចូលរួមដែល ភាគច្រើនយុវជនថាពួកគេគាំទ្ររូបលោកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៨ ដែរឬទេ? អ្នកចូលរួមទាំងអស់បានឆ្លើយថានឹងគាំទ្ររូបលោកឱ្យបន្តធ្វើជាប្រធានាធិបតីរុស្ស៊ីនៅអាណត្តិក្រោយ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនឹងត្រូវប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបើតាមការស្ទង់មិតជាច្រើនគេរំពឹងថាលោក វ្ល៉ាឌីមៀ ពូទីន អាច នឹងជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីមួយអណត្តិទៀត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?