ល្បីថា Kendall Jenner បារម្ភខ្លាចនាង Bella Hadid យក The Weeknd ត្រឡប់មកវិញ?

(អាមេរិក)៖ តារាម៉ូឌែល Kendall Jenner ប្អូនស្រី Kim Kardashian ល្បីថា មានការបារម្ភខ្លាចមិត្តភក្តិស្និទ្ធស្នាល Bella Hadid ងាកមកសាងស្នេហ៍ជាមួយអតីតសង្សារគឺបុរសសង្ហាសម្បុរខ្មៅស្រអែម The Weeknd វិញ ក្រោយពីតារាប្រុសរូបនេះបែកបាក់ស្នេហ៍ជាមួយតារាចម្រៀងស្រីវ័យក្មេង Selena Gomez មិនទាន់បានប៉ុន្មានផង។

អ្វីដែលជាការបារម្ភនោះមិនមែន Kendall ខ្លាចមិត្តឆក់យកបុរសនេះទេ ប៉ុន្តែនាងខ្លាចថា Bella នឹងរងការឈឺចាប់ម្តងទៀត បើសម្រេចចិត្តត្រឡប់ទៅរួមរស់ជាមួយ The Weeknd វិញ ព្រោះថ្មីៗនេះ លេចឮដំណឹងចចាមអារ៉ាមថា អ្នកទាំងពីរកំពុងបង្កើតភ្លើងស្នេហ៍ជាថ្មី។

Kendall បានទៅកំសាន្តនៅ Bahamas ជាមួយ Bella និងមិត្តភក្តិផ្សេងទៀត ហើយពួកគេក៏បានចែករំលែកគំនិតឲ្យគ្នា ទៅវិញទៅមកលើជីវិតស្នេហារបស់មិត្តម្នាក់នេះ ដែលផ្តោតសំខាន់ទៅលើThe Weeknd ជាប្រធានបទសំខាន់ ក្នុងដំណើរកំសាន្តរបសក្រុមតារាស្រីទាំងនេះ។

មិត្តភក្តិរបស់ Bella គិតថា នាងកំពុងលេងជាមួយភ្លើងហើយដែលចង់ត្រឡប់ទៅរកបុរសម្នាក់នេះវិញ ហើយពួកគេក៏មិនជឿថា ឱកាសនឹងមានសម្រាប់អតីតគូស្នេហ៍នេះទៀតដែរ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?