ស្ថានីយ​អវកាស​អន្តរជាតិ ISS កំពុង​ផ្ទុក​ទៅ​ដោយ​បាក់តេរី ស្រដៀង​នៅលើ​ផែនដី​ដែរ!

(វ៉ាស៊ីនតោន)៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ស្ថានីយអវកាសអន្តរជាតិ ISS ក៏បានផ្ទុកវត្តមាននៃ បណ្តុំបាក់តេរីយ៉ាងចម្រុះបែបផងដែរ ទោះបីជាស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ពីផ្ទៃផែនដីយ៉ាងណាក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Independent នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវដដែល បានឲ្យដឹងទៀតថា សហគមន៍នៃក្រុមមីក្រូសារពាង្គកាយ ដែលរស់នៅលើស្ថានីយអវកាស ISS គឺស្រដៀងនឹងពពួកមីក្រូសារពាង្គកាយ ដែលនៅក្នុងលំនៅឋានរបស់មនុស្ស លើភពផែនដីយើងដែរ។ ទាំងនេះគឺជារបករំហើញថ្មី នៃគម្រោងដ៏ធំថ្មីមួយ ដែលបានធ្វើការវិភាគទៅលើបាតេរី ត្រូវបានរកឃើញនៅតាមទីកន្លែង ១៥ខុសៗគ្នា នៅលើស្ថានីយ ISS។

គួរជម្រាបថា វានឹងក្លាយជារឿងដ៏សំខាន់មួយ ក្នុងស្វែងយល់ដឹងអំពី របៀបបាក់តេរីរស់នៅក្នុងលំហអាកាស ខណៈមនុស្សព្យាយាមអភិវឌ្ឍន៍យាន ដែលនឹងនាំយកក្រុមអវកាសយានិក ទៅកាន់ទីកន្លែងដ៏សែនឆ្ងាយ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាកាន់តែសំខាន់ទៅទៀត ជាពិសេស ដើម្បីព្យាយាម និងជៀសវាង ការធ្វើឲ្យរីករាលដាលនៃបាក់តេរីទាំងនោះ ទៅកាន់ភពដទៃៗទៀត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?