ការងារដ៏គ្រោះថ្នាក់បំផុត ទាំង១១ប្រភេទ ក្នុងពិភពលោក !!

យើងទាំងអស់គ្នាសុទ្ធសឹងចង់បានការពារដែលមិនត្រឹមតែអាចផ្គត់ផ្គង់យើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចផ្គត់ផ្គង់គ្រួសាររបស់យើងបានផងដែរ។ ហេតុនេះ យើងពិតជាព្យាយាមចង់ឲ្យគេដំឡើងឋានៈ និងដំឡើងប្រាក់ខែ។

ប៉ុន្តែ មិនមេនរាល់ការងារទាំងអស់ក្នុងពិភពលោក ទទួលបានប្រាក់ខែខ្ពស់ឡើយ ខណៈដែលការងារខ្លះក៏គ្រោះថ្នាក់ផងដែរ។ នៅថ្ងៃនេះ យើងនឹងណែនាំការងារដ៏គ្រោះថ្នាក់បំផុតទាំង១១ក្នុងពិភពលោក។

១១. ការងារជាអ្នកច្របាច់យកពិសពស់

ពិតណាស់ មនុស្សដែលស្ថិតក្នុងការងារនេះ ភាគច្រើនចំណាយពេលរបស់ពួកគេជាមួយនឹងសត្វពស់ដែលមានពិស។ ការងាររបស់ពួកគេគឺបើកមាត់ពស់ និងព្យាយាមប្របាច់យកពិសេសពីចង្កូមរបស់ពស់។

១០. ការងារជាកម្មករសំណង់

ការងារក្នុងនាមជាកម្មករសំណង់ មានន័យថា អ្នកតែងតែស្ថិតក្នុងគ្រោះថ្នាក់ជានិច្ច បើទោះបីអ្នកពាក់ខ្សែក្រវាត់សុវត្ថិភាពក៏ដោយ។ អ្នកត្រូវតែធ្វើការជាមួយនឹងឧបករណ៍ដ៏គ្រោះថ្នាក់ជាច្រើន និងអគារខ្ពស់ៗ។

៩. ការងារជាអ្នករត់សំបុត្រ និងដឹកជញ្ជូន

ការងារនេះ ត្រូវបានគេចាត់ទុកថា ជាការងារដ៏គ្រោះថ្នាក់មួយក្នុងពិភពលោក។ អ្នកនឹងមិនដឹងថា ក្នុងប្រអប់ដែលកាន់ជាគ្រឿងញៀន ឬអ្វីឡើយខណៈដែលអ្នកក៏ប្រឈមមុខនឹងចោរប្លន់ ឬឆក់ផងដែរ។

៨. ការងារជាអ្នកជិះគោឡើងក

ការងារនេះមិនមានភាពងាយស្រួលឡើយ ខណៈដែលអ្នកអាចប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ពេលដោយសារតែគោជល់ ឬជាន់ក្នុងពេលព្យាយាមជិះលើវា។

៧. ការងារជាមគ្គុសទេសឡើងភ្នំ

ជាមួយនឹងការងារនេះ អ្នកមិនត្រឹមតែធ្វើជាអ្នកមគ្គុសទេសឡើងភ្នំប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាអ្នកយួរ ឬសែងវត្ថុធ្ងន់ៗផងដែរ ខណៈដែលអ្នកត្រូវទទួលខុសត្រូវលើផ្នែកសុវត្ថិភាព។

៦. អ្នកផលិតមីក្រុឈីប

បើទោះបីការងារនេះ ផ្តល់នូវប្រាក់បៀរវត្សរ៍ខ្ពស់ ប៉ុន្តែ អ្នកក៏ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។ អ្នកផលិតបន្ទះឈីបនេះ ត្រូវប៉ះពាល់ទៅនឹងសារធាតុគីមី ដែលផ្តល់គ្រោះថ្នាក់ខ្ពស់ ខណៈដែលពួកគេអាចនឹងប្រឈមមុខនឹងជំងឺផ្លូវដង្ហើម ជំងឺ ជំងឺខ្វះសរីរាង្គដល់ទារក និងមហារីក ក៏ដូចជាជំងឺជាច្រើនផ្សេងទៀត។

៥. ធ្វើជាអ្នកនាំសារក្នុងសង្គ្រាម

ជាមួយនឹងការងារនេះ អ្នកនឹងត្រូវស្ថិតនៅចំកណ្តាលនៃសង្គ្រាម ហេតុនេះ មានន័យថា ជីវិតអ្នកកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារតែគ្រាប់បែក និងគ្រាប់កាំភ្លើងគ្រប់ពេល។

៤. ធ្វើការងារជាអ្នកបូមប្រេង

នេះគឺជាប្រភេទការងារដ៏អស់កម្លាំងបំផុត ខណៈដែលអ្នកត្រូវធ្វើការរយៈពេល១៦ម៉ោងក្នុងមួយថ្ងៃ។

៣. ធ្វើជាអ្នកបង្ហាត់ ឬលេងសៀកជាមួយសត្វក្រពើ

នេះគឺជាការងារប្រកបដោយគ្រោះថ្នាក់មួយ ខណៈដែលអ្នកអាចរងរបួស និងស្លាប់គ្រប់ពេល ប្រសិនបើក្រពើមិនមានអារម្មណ៍ល្អនៅថ្ងៃណាមួយ។

២. ការងារជាអ្នកកាប់ឈើ

នេះគឺជាការងារដ៏គ្រោះថ្នាក់មួយក្នុងពិភពលោក ដោយសារតែអ្នកត្រូវធ្វើការនឹងគ្រឿងចក្រប្រកបដោយគ្រោះថ្នាក់ ខណៈដែលអ្នកក៏អាចប្រឈមមុខនឹងការស្លាប់ដោយសារតែឈើរលំពីលើផងដែរ។

១. ធ្វើជាអ្នកនេសាទ

នេសាទ គឺជាការងារដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ព្រោះត្រូវធ្វើការលើផ្ទៃទឹក ហើយបើនេសាទនៅសមុទ្រវិញ ការថុយរបស់អ្នកបំផុតគឺទៅលើអាកាសធាតុ៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?