Qualcomm ថា​អ៊ីនធឺណិត 5G នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ឆ្នាំ ២០១៩

ក្នុង​សន្និសីទ Snapdragon Tech Summit ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក ​ក្រុមហ៊ុន Qualcomm បាន​ប្រកាស​ពី​ភាព​ខុស​គ្នា​នៃ​ការ​វិវត្ត​បច្ចេកវិទ្យា​បច្ចុប្បន្ន​ធៀប​នឹង​អនាគត ដែល​រួម​មាន​ទាំង​ប្រព័ន្ធ 5G។

ទន្ទឹម​នឹង​ការ​ដាក់​បង្ហាញ​នូវ Modem ជំនាន់​ថ្មី Snapdragon X50 ក្រុមហ៊ុន​អាមេរិក​​នេះ ​ជឿជាក់​ថា​ខ្លួន​នឹង​ជួយ​ឲ្យ​ពិភពលោក​អាច​ប្រើ​អ៊ីនធឺណិត 5G នៅ​ឆ្នាំ ២០១៩។​

ស្រប​ពេល​ 4G មាន​អាយុកាល​ជិត ១ ទសវត្សរ៍​មក​ហើយ​នោះ ក៏​ដល់​ពេល​អតិថិជន​ល្មម​ទទួល​បាន​បទពិសោធន៍​ថ្មី​នៃ​ការ​ហក់​ចូល​អ៊ីនធឺណិត​ល្បឿន​រង្វាស់ Gigabits ក្នុង​មួយ​វិនាទី (Gbps) លឿន​ជាង 4G ១០០ ដង​ ខណៈ​សព្វថ្ងៃ​ត្រឹម​ខ្ទង់ Megabits ក្នុង​មួយ​វិនាទី (Mbps) ប៉ុណ្ណោះ។ មិន​អាច​សន្មត​បាន​ថា​ Modem ជំនាន់ X50 អាច​គាំទ្រ​ការ​ប្រើប្រាស់ 5G នោះ​ឡើយ ព្រោះ​ត្រូវ​រង់ចាំ​ការ​បង្ហាញ ១ ទៅ ២ ជំនាន់​ថ្មី​ទៀត ដែល​រំពឹង​ទាំង​ទទួល​មុខងារ​ថ្មី​និង​ជួយ​សន្សំ​សំចៃ​ថាមពល​កាន់​តែ​ប្រសើរ។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?