ស្រាបៀរ Heineken ប្រគល់រង្វាន់ ជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ស្រាបៀរ Heineken ឆ្នាំ ២០១៦-២០១៧

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី 05 ខែធ្នូ ឆ្នាំ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិ ដែលឈានមុខគេលើពិភពលោកបានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken ឆ្នាំ ២០១៦ – ២០១៧ ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ក្រុមការងារស្រាបៀរ Heineken គូស្វាមីភរិយាដែលឈ្នះរង្វាន់ និងអ្នកសារព័ត៌មានជាច្រើន។

រង្វាន់ដែលស្រាបៀរ Heineken ប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួនពីរគូដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួនពីររង្វាន់។

កម្មវិធីប្រគល់រង្វាន់នេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

លោក អ៊ុំ សុបញ្ញា និងអ្នកស្រី ទិត្យ ច័ន្ទមីនា ដែលបានឈ្នះរង្វាន់ពីកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken បានមានប្រសាសន៍ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយបញ្ជាក់អះអាងថា ស្រាបៀរ Heineken ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ទាំងពីរមែន។

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និងរង្វាន់ជាច្រើនទៀត។

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011 222 400/011 333 500។

រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នក នឹងឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅទីក្រុង Amsterdam ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។

Heineken – Open Your World

ពិសាដោយការទទួលខុសត្រូវ !

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?