គិតខ្លីមែន! ក្មេងស្រីចិន វ័យ១០ឆ្នាំម្នាក់ ធ្វើអត្តឃាត ក្រោយប្រឡងធ្លាក់ នៅឯសាលារៀន !!

សម្ពាធក្នុងជីវិតនៅសព្វថ្ងៃនេះ ពិតជាមិនសម្ពាធកាលពីរយៈពេលជាច្រើនឆ្នាំមុនឡើយ។ បន្ទុកទាក់ទងនឹងការងារសាលា និងបញ្ហាគ្រួសារអាចនឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារ។ ថ្មីៗនេះ ប្រទេសចិន មានរឿងរ៉ាវដ៏គួរឲ្យក្តុកក្តួលមួយបានកើតឡើង ដោយសារតែការដាក់សម្ពាធទៅលើក្មេងៗ។

ក្មេងស្រី១០ឆ្នាំម្នាក់ បានធ្វើអត្តឃាត ក្រោយពីបានលេបថ្នាំបំពុលនៅឯផ្ទះរបស់នាងក្នុងទីក្រុង Xuzhou ក្នុងខេត្ត Jiangsu ប្រទេសចិន។ នាងបានបន្សល់ទុកខែអាត់វីដេអូរយៈពេល៣នាទី និងសំបុត្រមានពីរទំព័រសម្រាប់ក្រុមគ្រួសាររបស់នាង។ ការសម្លាប់ខ្លួនរបស់នាងបានកើតឡើង ក្រោយពីនាងបានធ្លាក់ពីការប្រកួតពាក់កណ្តាលត្រីមាស។

បច្ចុប្បន្ននាងកំពុងតែសិក្សាថ្នាក់ទី៤ នៅឯសាលាបងឋមសិក្សា Fengxian។ ក្នុងរូបភាពវីដេអូរយៈពេល៣នាទីនោះ ក្មេងស្រីដែលគិតខ្លីរូបនេះបាននិយាយថា៖ «ម៉ាក់ ប៉ា កូនលាហើយ។ កូនចង់ប្រាប់ម៉ាក់ប៉ា ថា កូនសុំទោស។ ខ្ញុំចង់ទៅឡើងឋានសួគ៌ា និងចង់និយាយថា លាហើយ។ នៅពេលដែលថ្ងៃខួបកំណើតរបស់ខ្ញុំមកដល់ សូមកុំភ្លេចយកនំឃេកទៅដាក់ពីមុខផ្នូររបស់ខ្ញុំផង។ អរគុណម៉ាក់ និងប៉ា ដែលបានមើលថែខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះ»

អ្នកស្រី Liu Wei បាននិយាយថា កូនស្រីរបស់អ្នកស្រី បានប្រឡងធ្លាក់ជាបន្តបន្ទាប់នៅឆមាសនេះ។ ហេតុនេះ ដោយសារលទ្ធផលនេះ នាយកប្រចាំសាលាបានកោះហៅអ្នកស្រី Wei ទៅជួបនៅសាលារៀន។ កាលពីពេលថ្មីៗនេះ អ្នកស្រីក៏ត្រូវបានកោះហៅឲ្យទៅសាលាផងដែរ ដើម្បីសាកសួរអំពីការធ្លាក់ចុះលើការសិក្សារបស់កូនស្រីខ្លួន និងបានបញ្ជាក់ថា កូនរបស់អ្នកស្រី មិនត្រូវបានអនុញ្ញាតឲ្យប្រឡងផ្តាច់ត្រីមាសឡើយ ដោយសារតែមានពិន្ទុអន់ពេក។

អ្នកស្រី Wei បានចញ្ជាក់ថា អ្នកមិននឹកស្មានដល់កូនរបស់អ្នកស្រីសម្រេចចិត្តលេបថ្នាំបំពុលសម្លាប់ឡើយ ព្រោះនាងជាមនុស្សរស់រវើក និងរសរាយរាក់ទាក់។ ហេតុនេះ ការសម្លាប់ខ្លួនរបស់នាង ប្រហែលមកពីការមានសម្ពាធខ្លាំងពេកចំពោះការងារនៅឯសាលារៀន។ ការកើនឡើងនៃចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសចិន និងប្រទេសផ្សេងទៀតក្នុងពិភពលោក ជារឿយៗទាក់ទងនឹងសម្ពាធពីសាលា និងសង្គម៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?