គួរឲ្យព្រឺសំបុរ! មាត់ស្ត្រីម្នាក់ ក្លាយជាសំបុក្ររបស់កូនមឹក ក្រោយពីបរិភោគមឹក មិនទាន់ឆ្អិន !!

ស្ត្រីកូរ៉េខាងត្បូងម្នាក់ បានជួបបទពិសោធដ៏ចម្លែកមួយ ដោយសារតែឥទ្ធិពលនៃការហូបអាហារសមុទ្រ។ នាងមានផ្ទៃពោះ ក្រោយពីបានញ៉ាំអាហារធ្វើពីត្រីមឹក។ ស្រ្តីវ័យ៦៣ឆ្នាំរូបនោះបានត្អូញត្អែពីការឈឺចាប់ក្នុងមាត់របស់ខ្លួនយ៉ាងខ្លាំង ហើយក្រោយពីការត្រួតពិនិត្យ គ្រូពេទ្យបានរកឃើញថា ក្នុងមាត់របស់គាត់មានកូនត្រីមឹកចំនួន១២ក្បាលដែលបានធ្វើសំបុក្រនៅក្នុងនោះ។

រូបតំណាង

បើយើងទៅតាមព័ត៌មាននានា ស្ត្រីដែលមិនត្រូវបានគេស្គាល់ឈ្មោះរូបនេះ បានបរិភោគត្រីមឹក ដែលឆ្អិនពាក់កណ្តាល ប៉ុន្តែ គ្រឿងក្នុងរបស់ត្រីមឹកនោះនៅឆៅនៅឡើយ។ គាត់មានអារម្មណ៍ឈឺចាប់ក្នុងមាត់ភ្លាមៗ ដែលនាំឲ្យនាងខ្ជាក់អាហារមឹកនោះចេញមាត់ភ្លាមៗ ក្រោយពីញ៉ាំបានប៉ុន្មានម៉ាត់។ គាត់បន្តមានអារម្មណ៍ឈឺក្នុងមាត់ឥតឈប់ឈរ ដែលធ្វើឲ្យគាត់សម្រេចចិត្តទៅត្រួតពិនិត្យនៅពេទ្យតែម្តង។

ក្រោយពីការត្រួតពិនិត្យ គ្រូពេទ្យបានរកឃើញថា ត្រីមឹកបានកាច់សំបុកកូនក្នុងមាត់របស់នាងចំនួន១២ក្បាល ខណៈដែលគ្រូពេទ្យបានដាក់ការសង្ស័យថា ក្នុងពេលដែលកំពុងតែញ៉ាំត្រីមឹក ត្រីនោះបានបាញ់ពងរបស់វាចូលក្នុងមាត់តែម្តង។ កូនត្រីមឹក ត្រូវបានគេពិនិត្យឃើញមាននៅត្រង់អណ្តាត ផ្ទាល់ និងអញ្ជាញធ្មេញ៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?