Ronaldo រក​បាន​គ្រាប់​បំប៉ោង​សំណាញ់​ទី​គ្រប់​ការ​ប្រកួត​នៅ Champions ខណៈ​ទើប​រក​បាន ២​គ្រាប់​នៅ La Liga

(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronalodo រកបាន ១គ្រាប់ពេលក្រុមស្តេចស Real Madrid យកឈ្នះ ក្រុមភ្ញៀវមកពីអាល្លឹម៉ង់ Borussia Dortmund ៣-២ ដែលធ្វើឲ្យរូបគេក្លាយជាកីឡាករទី១ ដែលរកគ្រាប់ស៊ុតបញ្ចូលទី គ្រប់ការប្រកួតនៅ UEFA Champions League រដូវកាលនេះ បើទោះបីជានៅ La Liga ទើបរកបាន២គ្រាប់ក៏ដោយ។

១គ្រាប់របស់កីឡាករវ័យ ៣២ឆ្នាំ Ronaldo យប់មិញកើតឡើងនៅនាទីទី១២ ដែលជាគ្រាប់ទី៩ ច្រើនជាងគេក្នុង Champions League រដូវកាលឆ្នាំ២០១៧-២០១៨ នេះផងដែរ ដោយបានជួយឲ្យក្រុមការពារតំណែងជើងេកកក់ កៅអីឡើងទៅ១៦ក្រុមរួចស្រេចហើយនោះ។

គិតរហូតដល់ពេលនេះ អតីតកីឡាករខ្សែប្រយុទ្ធមកពីក្លឹបអង់គ្លេស បិសាចក្រហម Manchester United រូបនេះរកបាន ១១៤គ្រាប់ហើយក្នុង Champions League លើសគូប្រជែងស្ទើរគ្រាប់រដូវកាល Lionel Mess របស់ក្លឹប FC Barcelona រហូតដល់ ១៧គ្រាប់ ស្របពេលដែល Real Madrid កំពុងមានប្រហែល ៥០ភាគរយអាចនឹងជួបក្រុមមក ពីអង់គ្លេស នៃវគ្គចាប់គូប្រកួតក្នុងវគ្គ១៦ចុងក្រោយខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?