ទីបំផុត! សុគន្ធ និសា ចេញ​មុខ​បញ្ជាក់ លើ​ការ​ចំណាយ​ក្នុង​ពិធី​ទាំងមូល និង​តម្លៃ​ចិញ្ចៀន​ ពាក់​ក្នុង​​ថ្ងៃ​មង្គ​ល​ការ! | BayKdang ទីបំផុត! សុគន្ធ និសា ចេញ​មុខ​បញ្ជាក់ លើ​ការ​ចំណាយ​ក្នុង​ពិធី​ទាំងមូល និង​តម្លៃ​ចិញ្ចៀន​ ពាក់​ក្នុង​​ថ្ងៃ​មង្គ​ល​ការ! | BayKdang

ទីបំផុត! សុគន្ធ និសា ចេញ​មុខ​បញ្ជាក់ លើ​ការ​ចំណាយ​ក្នុង​ពិធី​ទាំងមូល និង​តម្លៃ​ចិញ្ចៀន​ ពាក់​ក្នុង​​ថ្ងៃ​មង្គ​ល​ការ!

(ភ្នំពេញ)៖ ដោយមានការលើកឡើង និងចុះផ្សាយនៅលើសាព័ត៌មានជាច្រើន អំពីតម្លៃចិញ្ចៀនពេជ្រ និងថ្លៃចំណាយប្រាក់ផ្សេងៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងពិធីមង្គលការរបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ដែលទើបត្រូវបានបញ្ចប់ កាលពីពេលថ្មីៗកន្លងមកនោះ ភ្លាមៗនេះសាមីខ្លួន គឺអ្នកនាង សុគន្ធ និសា ក៏បានចេញមុខច្រានចោល ចំពោះការចុះផ្សាយមួយចំនួនថា មង្គលការរបស់នាង គឺគ្មានការចំណាយប្រាក់ច្រើនឡើយ ពោលគឺធ្វើដោយសន្សំសំចៃបំផុត។

អ្នកនាង សុគន្ធ និសា បានលើកឡើងថា «ជម្រាបសួរបងប្អូនទាំងអស់ និងបងៗសារព័ត៌មាន។ ខ្ញុំអរគុណណាស់ ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ ដែលចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់ យល់ច្រទ្បំទេ មង្គលការរបស់ខ្ញុំនេះ គឺរៀបចំសន្សំសំចៃណាស់ មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរ ក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ!»

តារាចម្រៀងស្រី ដែលទើបលះបង់ភាពនៅលីវ អ្នកនាង សុគន្ធ និសា បានបញ្ជាក់ទៀតថា «ចំណែកឯតម្លៃចិញ្ចៀន អាពាហ៍ពិពាហ៍របស់ខ្ញុំវិញ ក៏មិនថ្លៃអ្វីណាស់ណាទេ ហើយចំពោះការចំណាយភាគច្រើន ដូចជាសំអាងការ ដេគ័រ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗ ដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំ ពួកគាត់បានជួយឧបត្ថម្ភ ដល់យើងខ្ញុំច្រើន!»

អ្នកនាង សុគន្ធ និសា បានបន្ថែមថា «ខ្ញុំសូមឲ្យបងៗសារព័ត៌មាន មេត្តាកុំសរសេរអ្វីដែលឲ្យលើស តម្លៃការពិតអី ព្រោះមនុស្សខ្ញុំ មិនចូលចិត្តចំណាយប្រាក់ឲ្យខ្ជះខ្ជាយទ្បើយ តែយ៉ាងណា ក៏នៅតែអរគុណសារព័ត៌មាន គ្រប់ផ្នែកដែលលើកតម្កើងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ ដែលស្រទ្បាញ់ចូលចិត្តខ្ញុំ!»

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77