មូលហេតុដែលយើងត្រូវការ Vitamin C | BayKdang មូលហេតុដែលយើងត្រូវការ Vitamin C | BayKdang

មូលហេតុដែលយើងត្រូវការ Vitamin C

(សុខភាព)៖ អាហារដែលយើងបរិភោគ ចូលទៅក្នុងរាងកាយ បានផ្តល់សារធាតុសំខាន់ៗមួយចំនួន ដូចជាប្រូតេអ៊ីន ខ្លាញ់ ធាតុកាបូអ៊ីដ្រាត ទឹក សារធាតុរ៉ែ ប៉ុន្តែសារធាតុទាំងនេះ មិនគ្រប់គ្រាន់នោះទេ។

ដើម្បីរក្សាជីវិតយើងប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានសារធាតុដទៃទៀត ដែលហៅថា វីតាមីន។ វីតាមីនសេ គេអាចរកឃើញនៅក្នុងផ្លែក្រូចឆ្មារ និងបន្លែស្រស់។ នៅពេលរាងកាយរបស់យើង ខ្វះវីតាមីនសេ ជំងឺនឹងកើតឡើង។ ដូច្នេះតើអ្វីទៅកើតឡើង ពិតប្រាកដ នៅពេលខ្វះជាតិវីតាមីនសេ នៅក្នុងរាងកាយ?សរសៃឈាមកាន់តែផុយស្រួយ ហើយងាយនឹងចេញឈាម។

ចំណុចពណ៌ខ្មៅ និងខៀវបានលេចឡើងនៅលើស្បែក និងនៅជិតភ្នែក។ អញ្ចាញធ្មេញ ងាយនឹនងចេញឈាម។ អ័រម៉ូន និងអង់ស៊ីម មិនបានដើរតួរនាទីល្អ ប្រសើរទេ ហើយប្រឆាំង និងជំងឺបាក់តេរីមានកម្រិតទាប។

អស់រយៈកាលដ៏យូរ មុនពេលមនុស្សបានដឹង អំពីវីតាមីនទាំងនេះ ជំងឺនេះបានវិវឌ្ឍន៍រួចមកហើយ ហើយគេសង្កេតឃើញ នៅពេលដែលមនុស្សយើង មិនបានទទួលទានអាហារមួយចំនួន។ ឧទាហរណ៍ អ្នកធ្វើដំណើរតាមនាវា ជាច្រើននាក់ ដែលធ្វើដំណើរអស់រយៈពេល ជាយូរ ហើយមិនបានបរិភោគបន្លែស្រស់ និងកើតជំងឺមួយហៅថា ជំងឺខ្វះវីតាមីនសេ។ ចំណែកឯនៅសតវត្សទី១៧ អ្នកធ្វើដំណើរតាមនាវាជាច្រើននាក់ របស់ប្រទេសអង់គ្លេស បានទទួលទានផ្លែក្រូចឆ្មារ និងផ្លែឈើនានា ដើម្បីការពារជំងឺនេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77